CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាក់យន្តហោះ ចម្បាំង ចំផ្ទះជនពិការ​ កណ្តាលក្រុង ស្លាប់ និង របួសច្រើននាក់

ព័ត៌មានអន្តរជាតិ ៖ យន្តហោះចម្បាំង របស់ទ័ពអាកាស ប្រទេសបារាំង បានធ្លាក់ និងផ្ទុះឆេះចំផ្ទះជន ពិការភាគកណ្តាលប្រទេសបារាំង ក្នុងនោះ បណ្តាលអោយមនុស្សម្នាក់ស្លាប់បាត់ បង់ជីវិត ខណៈប្រាំ មួយនាក់ផ្សេងទៀត រងរបួស នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានប៊ីប៊ីស៊ី

បន្ថែមពីលើនេះ ប្រភពដដែលបន្តអោយដឹងថា យន្តហោះចម្បាំង Alpha Jet មួយគ្រឿង បានធ្លាក់និង ផ្ទុះឆេះអំឡុងប្រតិបត្តិការ ហោះហ្វឹកហ្វើន នៅក្នុងក្រុង Vouvray វេលាម៉ោង ១៧ និង ៣០ នាទី ម៉ោង ក្នុងស្រុកប្រទេសបារាំង ។ គួរបញ្ជាក់ ក្រុមសហសេវិក ពីរនាក់ ពុំបានទទួលរងរបួសអ្វីនោះទេ ក្រោយ ពីភៀសខ្លួនទាន់ពេល ដោយចុចកៅអី បំបែកខ្លួនចេញពីយន្តហោះ ដោយឡែក ពលរដ្ឋ  ក្នុងស្រុករស់ នៅកន្លែងកើតហេតុដែលពុំបានរងរបួសអ្វីដូចគ្នាដែរនោះ បានផ្លាស់ទី ទៅកាន់ កន្លែង មានសុវត្ថិភាព


យ៉ាងណាមិញ សារព័ត៌មានក្នុងស្រុក Nouvelle Republique បានដកស្រង់សម្តីសាក្សីឃើញហេតុការ ណ៍ផ្ទាល់ភ្នែក សាក្សីរស់មានឈ្មោះ Sebastien ពណ៌នាអោយដឹងថា វាពិតជាលាន់សន្ធឹកជាខ្លាំង នៅ ពេលធ្លាក់ និងមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅថែមទៀតផង ។ 

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ ពីរដ្ឋមន្រ្តីការពារជាតិ អោយដឹងថា ពួកគេមានជំនឿជាក់ ថាមានមនុ ស្សម្នាក់ស្លាប់បាត់បង់ជីវិត ខណៈ ៦ នាក់ទៀត រងរបួស ធ្ងន់ ស្រាល ។ បន្ថែមពីលើនេះប្រភពដដែល ពុំទាន់បញ្ជាក់បាននូវឡើយទេ ពីមូលហេតុធ្វើអោយយន្តហោះធ្លាក់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news France Clown