CamNews

កុំព្យូទ័រ 

តួរលេខនៃអ្នកប្រើប្រាស់ Facebook មានការ កើនឡើងយ៉ាងគំហុក

ចាប់តាំងពី Facebook បានបង្ហាញខ្លួនជាលើកដំបូង គេកត់សំគាល់ឃើញថាគេហទំព័រ
មួយនេះមានការរីកចំរើនយ៉ាងរហ័សមិនគួរអោយជឿ ។ ជាក់ស្តែងបច្ចុប្បន្នគេហទំព័រ
នេះបានបង្ហាញនៅគ្រប់ទីកន្លែងនៅតាមបណ្តាគេហទំព័រផ្សេងៗនៅក្នុងពិភព Internet
លើពិភពលោក ។ នៅតាមបណ្តាប្រទេសមួយចំនួនធំ Facebook ត្រូវបានស្ថិតនៅក្នុង
ជំហ៊ានដំបូងនៃការចូលប្រើប្រាស់ Internet ដំបូងរបស់អ្នកប្រើប្រាស់ទូទៅ ។
1 : អ្នកដែលចូលប្រើប្រាស់ Facebook យ៉ាងហោចណាស់ក៏មាន ៖
មិត្តភក្តិនៅក្នុងបញ្ជីរឈ្មោះរបស់ខ្លួនចំនួន130 នាក់ ។
ក្នុងមួយខែមានអ្នកសុំធ្វើជាមិត្តចំនួន 8 នាក់ ។
ចំណាយពេលទៅលើ Facebook អស់ 15 ម៉ោងនិង 33 នាទីក្នុងមួយខែ ។
ចូលទៅកាន់គេហទំព័រ Facebook 40 ដងក្នុងមួយខែ ។
ធ្វើការបង្ហោះ(status, រូបថត, link) នៅលើ Profile របស់ខ្លួនចំនួន 90 ដងក្នុងមួយខែ ។
ក្នុងមួយថ្ងៃមានមនុស្ស 200 លាននាក់បានចូលទៅកាន់គេហទំព័រ Facebook តាមរយៈ
ទូរស័ព្ទដៃ ។
ក្នុងមួយខែជាមធ្យម Facebook គ្រប់គ្រងចំនួនអ្នកចូលទៅកាន់គេហទំព័រនេះរហូតដល់
770 ពាន់លានដង ។

2 :ស្ថិតិតាមបណ្តាប្រទេស
គិតមកដល់អំឡុងខែ កុម្ភៈ ឆ្នាំ 2011 នេះ ចំនួនអ្នកប្រើប្រាស់ Facebook កើនដល់
629.982.480 នាក់នៅទូទាំងពិភពលោក ។


3 : ស្ថិតិតាមអាយុនិងភេទ
Facebook ប្រៀបបាននឹងឧបករណ៍ ឬ ទីកំសាន្តសំរាប់យុវវ័យដូច្នោះ ។ ដោយឡែកបើ
ធ្វើការប្រៀបធៀបលើកំរិតអាយុ គឺអ្នកដែលមានអាយុចន្លោះពី 18 ទៅ24ឆ្នាំ និង 25 ទៅ
34ឆ្នាំ មានចំនួនជាងពាក់កណ្តាលនៃអ្នកដែលប្រើប្រាស់ Facebook ទាំងអស់ ។ ក្នុងនោះ
យុវវ័យមានចំនួន 1ភាគ 5 នៃអ្នកដែលប្រើប្រាស់ Facebook ទាំងអស់ផងដែរ ។


4 :នៅសហរដ្ឋអាមេរិច

Facebook ទទួលបានការពេញនិយមនៅគ្រប់ស្រទាប់មនុស្សទាំងអស់ មិនថាចាស់ ឬ ក្មេង
ស្រីឬ ប្រុស ឡើយ ។ ដោយឡែកនៅតាមរដ្ឋមួយចំនួនមានប្រជាជនប្រមាណជា 50% ចាត់
ទុក Facebook ជាចំនែកដ៏សំខាន់មួយក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេទៀតផង ។



ដោយឡែកនៅក្នុងប្រទេស កម្ពុជាយើងវិញក៏មានការកើនឡើងនៃអ្នកប្រើប្រាស់ Facebook
ផងដែរ ដែលភាគច្រើនជានិស្សិត បុគ្គលិកក្រុមហ៊ុន និង បណ្តាស្ថាប័ននានា ៕

Tags: