CamNews

ព័ត៌មានអន្តរជាតិ 

តុលាការយោធា កាត់ទោសប្រហារ ជីវិត បុរស ៦ នាក់ ព្រោះចូលដៃ សម្លាប់រង្គាល សិស្ស សាលា ១៣៤នាក់

ព័ត៌មានអន្តរជាតិ ៖ តុលាការយោធា ប្រទេស ប៉ាគីស្ថាន សម្រេចផ្តន្ទាទោស  ប្រហារ ជីវិត ទៅលើ ក្រុមបុរស ៦ នាក់ បន្ទាប់រងនូវការចោទប្រកាន់ ថាបានចូលដៃ ក្នុងការ ​​វាយប្រហារ សម្លាប់រង្គាល ដោយក្រុម តាលីបង់ សម្លាប់ក្មេងៗជាសិស្ស សាលា ១៣៤  នាក់ នៅឯ សាលារៀន កងទ័ព មួយ កន្លែង ក្នុងទីក្រុង Peshawar នេះបើយោងតាមការគូសបញ្ជាក់ ដោយផ្ទាល់ ពីមន្រ្តីយោធា អំឡុង ថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ​។


របាយការណ៍ បញ្ជាក់អោយដឹងថា ដឺកាផ្តន្ទាទោស ប្រហារជីវិតលើកនេះត្រូវបានគេមើលឃើញថា ជាសេចក្តីសម្រេចចិត្តលើកដំបូង ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ការ  វាយប្រហារ សម្លាប់រង្គាល អំឡុង ខែធ្នូ ចុងឆ្នាំកន្លងទៅ នៅភាគខាងជើង   ឆៀង ខាងលិច ទីក្រុង  បន្ទាប់  ពីអំឡុងខែ មករា សភាបានអនុម័ត អោយតុលាការយោធា ព្យាយាម    បើកការស៊ើបអង្កេត ឈានទៅ ចោទប្រកាន់ ក្រុមសកម្មប្រយុទ្ធ ។ រដ្ឋាភិបាល មានបញ្ហាប្រឈមជាមួយនឹងជនស៊ីវិល ដែលមានភាពភ័យខ្លាច ក្នុងការចោទប្រកាន់ទោសស្លាប់ ទៅដល់ពួកគេ ។ យោងតាម សេចក្តីថ្លែងការណ៍ ពីយោធាអោយ ដឹងថា មុនពេលធ្វើសវនាការ នៃអង្គជុំនុំជម្រះ ជន  ជាប់ ចោទទាំង ៦  នាក់ នេះ បានសារភាពនូវ ទោសកំហុស ។ "អ្នកទោសដែលរងការចោទប្រកាន់លើកនេះ ទទួលរងនូវការចោទប្រកាន់ ដោយ យុត្តិធម៌បំផុត បន្ទាប់ពីមានអង្គជុំនុំជម្រះផ្លូវការ តាមរយៈការផ្តល់នូវ ជំនួយផ្នែកច្បាប់ដល់ពួកគេ" ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news World news Unt news Hot news Pakistan Kabul Save the Children