CamNews

សុខភាព 

រូបមន្តកំពូល ជួយឱ្យស្បែកមុខសម៉ដ្ឋ តឹងណែន ភ្លឺរលោង ពណ៌ផ្កាឈូក

ស្បែកគឺជាសម្រស់ដ៏ស្អាតបំផុត សំរាប់មនុស្សគ្រប់រូប មិនថាបរុស ឬស្រ្តី នោះទេ តែងតែប្រាថ្នា
ចង់បាននូវស្បែកសម៉ដ្ឋ ភ្លឺរលោង តឹងណែន។ ហើយអ្វីដែលសំខាន់ជាងនេះ  ទៅទៀត គឺពួក
គេឱ្យមនុស្សនៅជុំវិញខ្លួន ចាប់អារម្មណ៍ និង ទទួលបានការទាក់ទាញ។

ខាងក្រោមនេះគឺជាវិធីធម្មជាតិងាយៗ មួយចំនួនអាចជួយការពារស្បែក និងជួយឱ្យស្បែករបស់
អ្នកសម៉ដ្ឋ តឹងណែន បានយ៉ាងមានប្រសិទ្ធិភាព។

វិធីទី១៖ សូមយកទឹកក្រូចឆ្មារ  ដុសខាតនៅលើស្បែកមុខ  និង  ករបស់អ្នក  ដោយប្រើសំឡី
ជូតថ្នមៗ ទុករយៈពេល ១០នាទី  បន្ទាប់មក  លាងសម្អាតស្បែកមុខ និង ក  ជាមួយនឹងទឹកក្តៅ
ឧណ្ឌៗ ចេញ។ រួច សូមយកផ្លែត្រសក់ ចិតជាបន្ទះស្តើងៗ បិទនៅលើមុខរបស់អ្នក  ដើម្បីឱ្យ
ស្បែកទន់ភ្លឺ និងតឹងណែន។
ចំណំា៖ សូម ថែរក្សាស្បែកតាមវិធីនេះ  ជារៀងរាល់ថ្ងៃ  នឹងជួយឱ្យអ្នក  ទទួលបាន
ស្បែកសម៉ដ្ឋ ភ្លឺរលោងដូចបំណងប្រាថ្នា។

វិធីទី២៖ សូមយកជ័រប្រទាល់កន្ទុយក្រពើ លាបនៅលើស្បែកមុខ របស់អ្នកដោយប្រើ សំឡី
ជូនថ្នមៗ រួចទុកវាឱ្យស្ងួត រយៈពេល ៣០នាទី បន្ទាប់មក លាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ
ចេញ ជាការស្រេច។
ចំណំា៖ សូមថែរក្សាស្បែក តាមវិធីនេះ ឱ្យបាន ៣ ទៅ ៤ដង ក្នុង ១សប្តហ៍៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies

 


Tags: Health How to Get Clear Skin at Home