យានយន្ដ៖ ឆ្លើយតបនិងតម្រូវការដ៏ទាន់សម័យ និង ជាទីពេញនិយម ក្រុមហ៊ុនផលិតរថយន្ដលំដាប់ថ្នាក់ខ្ពស់ Rolls-Royce របស់ចក្រភពអង់គ្លេស សូមធ្វើការបង្ហាញជូន នូវស្នាដៃស៊េរីថ្មីសម្រាប់ឆ្នាំ ២០១៥ នោះគឺRolls-Royce Phantom Drophead Coupe ។
Rolls-Royce Phantom Drophead Coupe នេះ ត្រូវបានធ្លាប់ធ្វើការបង្ហាញជូនរូចម្ដងហើយកាលពី ឆ្នាំ ២០០៧ ជាលក្ខណៈការតាំងពិព៌ណ៍អន្ដរជាតិរបស់អាមេរិកខាងជើង ប៉ុន្ដែជាប្រភេទស៊េរី ទាបជាងនេះបន្ដិច។ ការដាក់តាំងបង្ហាញពេលនេាះ ប្រភេទ Rolls-Royce ផ្ដាច់ដំបូល គឺជាស៊េរីរថយន្ដទំនើបបំផុតរបស់ក្រុមហ៊ុន និង មានតម្លៃថ្លៃជាងគេផងដែរ ក្នុងចំនោមផលិតផល Rolls-Royce ទាំងអស់ ។ រហូតមកដល់បច្ចុប្បន្ន កំណើតថ្មីនៃស៊េរី Rolls-Royce Phantom Drophead Coupe ២០១៥ គឺមិនអន់ជាង ស៊េរីមុនទេ ទាំងគុណភាព និង ទំនើបភាព។
តើ Rolls-Royce Phantom Drophead Coupe ស៊េរីឆ្នាំ ២០១៥ នេះមានលក្ខណៈសម្បត្ដយ៉ាងណាទៅ?
យោងតាមប្រភពគេហទំព័រពាណិជ្ជកម្មរថយន្ដ បានគូសបញ្ជាក់ឲ្យដឹងថា Rolls-Royce Phantom Drophead Coupe ២០១៥ នេះ គឺជាប្រភេទរថយន្ដទំនើបលំដាប់ថ្នាក់ខ្ពស់ ដោយភ្ជាប់មកជាមួយសមាសភាពចំនួន ១២ ម៉ាស៊ីន (V12) ត្រូវខ្នាតរង្វាស់ ៦.៧៥ liter និងខ្នាតរង្វាស់កម្លាំង ៤៥៣ សេះ ប្រើប្រអប់លេខអូតូ ស្មើកម្រិត ៨ លេខ ដែលអាចប្រើល្បឿន លឿនបំផុតប្រហែល ២៤៩ គ.ម ក្នុងមួយម៉ោង។ ចំពោះតម្លៃទីផ្សារ គឺ ៥០០០០០ ដុល្លារ ។ សូមទស្សនារួបភាពខាងក្រោម៖