ព័ត៌មានអន្តរជាតិ ៖ ក្រុមការងារសង្គ្រោះបន្ទាន់ របស់ប្រទេសចិន កំពុងតែមានបញ្ហាប្រឈមខ្លាំង ជាមួយនឹងបេសកម្មថ្មី និងចុងក្រោយបំផុត ពាក់ព័ន្ធនឹងការផ្ទុះឆេះ៤កន្លែងផ្សេងទៀតមានទីតាំង កៀកខ្លាំង នឹងមូលដ្ឋានដើម នៃការផ្ទុះឆេះ ដ៏សាហាវបំផុត ២ លើក ពីគ្រោះថ្នាក់ផ្ទុះឆេះ សារជាតិ គីមីគ្រោះថ្នាក់ នៃឃ្លាំងស្តុកមួយកន្លែង ក្នុងក្រុង Tianjin ប្រទេសចិន ដែល បាន សម្លាប់ មនុស្ស តិចបំផុត ១១៤ នាក់ កាលពីសប្តាហ៍កន្លងទៅ ។
ប៉ុន្មាន នាទី មុននេះបន្តិច សារព័ត៌មាន រដ្ឋចិន ស៊ិនហួរ បានចុះផ្សាយអោយដឹងថា ក្រុមការងារ សង្គ្រោះបន្ទាន់របស់ប្រទេសចិន កំពុង តែ មមាញឹក ក្នុងបេសកម្ម ពន្លត់អគ្គីភ័យ ៤ កន្លែងដែល ទើបតែនឹងផ្ទុះឆេះទៀត តួយ៉ាង មួយកន្លែង គឺផ្ទុះឆេះចេញពីតំបន់ដែលមានការចែកចាយរថយន្ត ទើបនាំចូល និង ៣ កន្លែងផ្សេងទៀត ដែលផ្ទុះឆេះ នោះ គឺមាន វត្តមាននៅចំនុចកណ្តាល នៃការ ផ្ទុះឆេះ នៃទីតាំងដើម ផ្ទាល់តែម្តង ។ ព័ត៌មានលម្អិតក្រុម ការងារ នឹងបន្តផ្សាយជូន នាពេលបន្ត បន្ទាប់ ខណៈនេះ ក្រុមការងារទើបតែទទួលបាន ព័ត៌មានបឋមតែប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA