ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានរដ្ឋ ចិន ស៊ិនហួរ អោយដឹងថា នៅឯក្រុង Kunming ខេត្ត Yunnan ភាគខាងត្បូង ឆៀង ខាងលិច ប្រទេសចិន ឯណោះ វិញ ក្រុមមនុស្ស ដែលជាពលរដ្ឋ ទូទៅ បានផ្អើលនាំគ្នា ទៅបរិច្ចាកឈាម ដោយស្ម័គ្រ ចិត្ត នៅតាម បណ្តាកន្លែងទទួល ការបរិច្ចាកឈាម ចល័ត ទាំង ១២ កន្លែងនៅក្នុងក្រុង ក្រោយពីមានករណី វាយ ប្រហារចាក់សម្លាប់ ដោយក្រុម ឧក្រិដ្ឋជន ឈុតខ្មៅ ដៃប្រដាប់ដោយកាំបិទ គ្រប់ដៃ ចាក់សម្លាប់រង្គា លទៅក្រុមមហាជន នៅឯ ស្ថានីយ៍រថភ្លើង មួយកន្លែង ដែលបានបណ្តាលអោយមនុស្ស យ៉ាងហោច ណាស់២៩ នាក់ បានស្លាប់ ខណៈ និង ច្រើនជាង ១៣០ នាក់ផ្សេងទៀតបានទទួលរងរបួសធ្ងន់ និង ស្រាល ។
យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ក៏បានចេញផ្សាយអោយដឹងផងដែរថាករណី ផ្ទុះការវាយប្រហារ សម្លាប់រង្គាលលើកនេះ បានកើតឡើង នៅឯស្ថានីយ៍រថភ្លើងមួយកន្លែង ដោយ នៅក្នុងនោះ បើយោងតាមសម្តីសាក្សី ដែលបានឃើញហេតុការណ៍ ផ្ទាល់ភ្នែក ផ្តល់ជាកិច្ចសម្ភាស ន៍អោយដឹងថា មានក្រុមឈុតខ្មៅ មិនស្គាល់អត្តសញ្ញាណ ដៃប្រដាប់ដោយកាំបិទ គ្រប់ដៃបានបើក ការវាយប្រហារ ទៅលើសាធារណជនមួយរំពេចតែម្តង ។
ដោយឡែក ពុំទាន់មាន ក្រុមឧក្រិដ្ឋណាមួយ ហ៊ានចេញមុខមកទទួលអះអាង ថាជាសកម្មភាព វាយប្រហាររបស់ខ្លួននោះទេ តែបើតាមការសន្មត់ជាជំហាន ដំបូង ថាជាស្នាដៃ របស់ក្រុមភេវរករ ដោយនៅក្នុងនោះ សោកនាដកម្មលើកនេះ ត្រូវបានគេហៅថា ជាការវាយប្រហារហឹង្សា របស់ក្រុម ភារវរករ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ