CamNews

ព័ត៌មានអន្តរជាតិ 

មេបញ្ជាការ ក្រុមឧទ្ទាម សច្ចាគ្មានបទឈប់បាញ់នោះទេ ជាសារ ប្រតិកម្មឆ្លើយតប ទៅនឹងការគម្រាម ជីកខ្លួនទាំងឬស

ព័ត៌មានអន្តរជាតិ ៖ មេបញ្ជាការ ក្រុមឧទ្ទាម ហាម៉ាស់ បានធ្វើការបដិសេធទៅនឹងការលើកឡើងដែល គូសបញ្ជាក់អោយដឹងថា ជាសំណើអោយមានបទឈប់   បាញ់រវាង កងកម្លាំង ប៉ាឡេស្ទីន និង អ៊ីស្រា អ៊ែល ដើម្បីជាការបញ្ជប់ជម្លោះ នៅតំបន់ហ្គាសា នេះបើ យោង តាមការដកស្រង់ អត្ថបទសារព័ត៌មាន ពីទំព័រប៊ីប៊ីស៊ី ។

ក្នុងខ្សែអាថ៍ថតជាសម្លេង មេបញ្ជាការ ក្រុមឧទ្ទាម ហាម៉ាស់   លោក Mohammad Deif បានអះអាង អោយដឹងថា ក្រុមកងកម្លាំង និង ទាហានរបស់ខ្លួន ពិតជាមានចំណង់ចង់ស្លាប់  ។   គួរបញ្ជាក់ថា ការ គូសបញ្ជាក់មួយនេះ អាចកើតឡើងទៅបាន ក្រោយពីមានការ វាយប្រហារ  អាក្រក់បំផុត នៅក្នុងរយៈ ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយបានបណ្តាលអោយ អធិបតេយ្យភាព  តំបន់ ហ្គាសា ស្ថិតនៅក្នុង នរកភ្លើង ។

គួរបញ្ជាក់ថា ការប៉ះទង្គិច ដោយអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាស ក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ បានសម្លាប់ ពលរដ្ឋ ប៉ាឡេស៊្ទីន ស្លាប់ដល់ច្រើនជាង ១០០ នាក់ ដោយនៅក្នុងនោះ បានជម្រុញអោយតួរលេខ អ្នកស្លាប់បាត់បង់ជីវិត សរុបកើនឡើងដល់  លើសពី ១២០០ នាក់ឯណោះ នេះបើយោងតាមសម្តីមន្រ្តីផ្លូវការ មកពីតំបន់ ហ្គាសា ។

ភាគច្រើននៃជនរងគ្រោះ ស្លាប់បាត់បង់ជីវិត គឺជាពលរដ្ឋ ស៊ីវិល ទន្ទឹមនឹងគ្នានេះ ពលរដ្ឋស៊ីវិល លើស ពី ៦៧០០ នាក់ បានទទួលរងរបួស ធ្ងន់ និង ស្រាល   នេះ បើយោង តាមការគូសបញ្ជាក់អោយដឹង ពី ក្រសួងសុខាភិបាល ហ្គាសា ។ ដោយឡែក កងកម្លាំង ក៏ដូចជា   ទាហាន អ៊ីស្រាអ៊ែល ៥៣ នាក់ផ្សេង ទៀត ក៏ត្រូវបានគេរាយការណ៍ ថាបានស្លាប់បាត់បង់ជីវិតដូចគ្នាដែរ  ចាប់តាំងពីមានបញ្ហាប្រឈមមុខ ដាក់គ្នា ពីថ្ងៃទី ៨ កក្កដា មកម្ល៉េះ ៕

- អាន ៖ នាយករដ្ឋមន្រ្តី ប្រកាសវាយប្រហារ ជីកទាំងឬសគល់ក្រុមឧទ្ទាម ខណៈក្រុង និងពលរដ្ឋស្លូតត្រង់ ភ័យព្រលឹងចុងសក់

- អាន ៖ សាហាវហួស ៖ បើកការវាយប្រហារ កំទេចក្រុង ដ៏រន្ធត់ កាលពីចុងសប្តាហ៍ ញ៉ាំងអោយអ្នកស្លាប់ កើនលើសពី ១០០០ នាក់

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Unt news Breaking news World news Israel Gaza Rocket