CamNews

យានយន្ត 

រូបរាងដ៏ស្រស់សង្ហា Hyundia Elantra ស៊េរីឆ្នាំ 2016 កាន់តែទំនើប និង ទំនុកចិត្ដ

យានយន្ដ៖ មិនសូវជាមានការភ្ញាក់ផ្អើលប៉ុន្មានទេ សម្រាប់ម៉ូដែលមួយនេះ​ក្នុងជំនាន់ចុងក្រោយ ស៊េរីឆ្នាំ​២០១៦ របស់ក្រុម Hyundia ខណៈដែលក្រុមទើបតែបង្ហើបចេញនូវព័ត៌មាន ក្នុងកំលុងពេលថ្មីៗនេះ។ 

ម៉ូដែល Hyundia Elantra 2016 ត្រូវបានក្រុមហ៊ុន ធ្វើការអះអាង​ និង ឧទ្ទេសនាមយ៉ាងកក់ក្ដៅបំផុត សម្រាប់ ការអូតបង្ហាញរូបរាងលក្ខណៈ និងប្រព័ន្ធគ្រប់គ្រងបញ្ជា ដែលបានដាក់បញ្ចូលនូវបច្ចេកវិទ្យា​យ៉ាងទំនើប ទាន់សម័យ ។ ក្រៅពីនោះទៅ​ទៀត ម៉ូលដែល Hyundia Elantra ជាច្រើនជំនាន់កន្លងទៅ ក៏ធ្លាប់បាន ផ្ទេរយកទំនុកចិត្ដរបស់ប្រិយមិត្ដមិនតិចនោះដែរ​ ជាពិសេសសមត្ថភាពគ្រប់គ្រង​និង គុណភាព​តែម្ដង។ 

ក្រៅពីភាពលេចធ្លោនៃរូបរាងដ៏ទាន់សម័យនេះ​ទៅ ម៉ូដែលមួយនេះ សម្រាប់ជំនាន់ថ្មី គឺប្រើសប្រាស់សមត្ថភាព ៤ ម៉ាស៊ីន ស៊ីយោប្រេង ២.០ liter ត្រូវទំហំកម្លាំង ១៧៣ បញ្ជាដោយប្រអប់លេខអូតូ លើ​កម្លាំងកង់ខាងមុខទាំង ២ ។ ហើយសម្រាប់តម្លៃវិញ បើយោងតាមគេហទំព័រផ្ទាល់គឺ ត្រឹមតែ ១៧៣០០​ដុល្លារ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ hyundaiusa


Tags: vehicle 2016 Hyundia Elantra