CamNews

សុខភាព 

ទទួលទានម្ទេស ជួយពន្យារជរាភាព

(សុខភាព)៖ ម្ទេសមានរសជាតិហឹរក្រហាយពិបាកទំពារ ពិបាកលេព តែនៅខាងក្នុងរសជាតិ ក្រហល់ក្រហាយ នោះមានបង្កប់ទៅដោយសារធាតុ អាហារមានប្រយោជន៍ ជាច្រើន។ ជាពិសេស​វាមានសារធាតុម្យ៉ាង ជួយពន្យារជរាភាពធ្វើឲ្យ មនុស្សស្ថិតនៅក្មេងវ័យបានយូរ។

ម្ទេសជាអាហារគួរឲ្យចាប់អារម្មណ៍បំផុត ព្រោះបើទោះបីជាហឹរពិបាកលេប ក៏នៅតែមាន​មនុស្សជាច្រើននិយមបរិភោគវាដែរ។ ម្ទេសមានសារធាតុប្រឆាំង និង រ៉ាឌីកាល់សេរី មាន​បេតាខេរ៉ួទីន និងវីតាមីនសេ ច្រើនជាងបន្លែបង្កាទូទៅ។ ម្ទេសមានអាហារសរសៃដល់ទៅ ៩,៩ក្រាមក្នុង១០០ក្រាម ដែលជាបរិមាណច្រើនបំផុត ក្នុងចំនោមបន្លែដទៃទៀត។

លើសពីនេះទៀតម្ទេស​ មានសារធាតុដ៏សំខាន់ ម្យ៉ាងហៅថា Capsaicin ដែលមានតួនាទីជួយពន្យារជរាភាព ធ្វើឲ្យមនុស្សក្មេងវ័យ រារាំងអាការរលាក និងជួយរំញោ ចដល់ចរាចរឈាម។

ដូច្នេះការបរិភគម្ទេសមានប្រយោជន៍ ពាក់ព័ន្ធទៅនឹងរឿងសម្ផស្សដោយផ្ទាល់ គឺវាជួយធ្វើឲ្យមនុស្សមានភាពក្មេងវ័យបានយូរ។ ប៉ុន្តែគុណវិបត្តិរបស់វា គឺស្ថិតនៅលើ រសជាតិហឹរ ដែលពុំអាចឲ្យយើងបរិភោគ បានច្រើនដូចបន្លែដទៃទៀត។ ជាពិសេសសម្រាប់ អ្នកដែមានជំងឺក្រពះ ប្រសិនបើបរិភោគម្ទេស វានឹងធ្វើឲ្យផ្សារក្រពះ ពុំធម្មតាឡើយ។ ទោះបីជាយ៉ាងណាក្តី ដោយការសង្កេតឃើញថា អ្នកដែលចូលចិត្តហូបម្ទេសរមែងមានអាយុវែង។

បច្ចុប្បន្ននេះម្ទេសត្រូវបាន គេចម្រាញ់ចេញជាប្រេង សម្រាប់រឹតលាប ជាថ្នាំក្តៅសម្រាប់ការបំបាត់ ការឈឺសន្លាក់ឈឺចាប់សាច់ដុំ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips