CamNews

យល់ដឹង 

ឆាប់រៀបការពេកក៏នឹងឆាប់លែងលះគ្នា

នាង Olivia Wilde កើតនៅទីក្រុងញូយ៉ក​ (New York City) សហរដ្ឋអាមេរិក។ ម្ដាយនាងគឺជា
អ្នកសារពត៌មាន និងឪពុកនាងមានស្រុកកំណើតនៅប្រទេសអង់គ្លេស គាត់ក៏ជាអ្នកពត៌មាន
ដូចម្ដាយនាងដែរ។ Olivia Wilde បានរៀបការតាំងពីនាងមានអាយុ ១៩ ឆ្នាំ ជាមួយនឹង​លោក
Tao Ruspoli ជនជាតិអ៊ីតាលី នាថ្ងៃទី ៧​ ខែមិថុនា ឆ្នាំ ២០០៣ ក្នុងក្រុងវ៉ាស៊ីនតោន។


តារាសម្ដែងស្រីអាយុ ២៨ នាង Olivia Wilde បាននិយាយនៅក្នុងកម្មវិធី TV (talk Show) ក្នុងកិច្ច
សន្ទនាជាមួយ Amanda de Cadenet កាលពីថ្ងៃអង្គារនេះថា៖​ នាងបានលែងលះជាមួយស្វាមីរបស់
នាង គឺលោក Tao Ruspoli ជាអ្នកពិនព្ធខ្សែភាពយន្ដដ៏ល្បីល្បាញម្នាក់នៅប្រទេសអ៊ីតាលី។ នាង
បានបន្ដទៀតថា "ពួកយើងបានលែងលះគ្នាតាំងពីឆ្នាំ ២០១១ មកម្លេះ"។


នាងបានបន្ដទៀតថា នាងពិតជាមានវិប្បដិសេរីខ្លាំងណាស់​ កាលដែលនាងបានលែងលះជា
មួយប្ដីនាងដូច្នេះ។ វាពិតជាធ្វើអោយប៉ះពាល់ដល់អារម្មណ៍ និងជាពិសេសគឺប៉ះពាល់ដល់ការងា
ររបស់ខ្ញុំ និងគាត់ផងដែរ។

នាងថ្លែងថា "ខ្ញុំគិតថាការលែងលះនេះគឺមិនមែន កំហុសប្ដីទេ នេះគឺបណ្ដាលមកអារម្មណ៍ខ្ញុំឆេវ
ឆាវពេក។ តើនេះគឺបណ្ដាលមកពីការរៀបការនៅក្មេងពេក​ ឬយ៉ាងណា? តើអ្នករាល់គ្នាចង់រៀប
ការទាន់នៅក្មេងដែរឬទេ?

 

 






 






 

នាង Olivia Wilde និងប្ដីនាងកាលមិនទាន់លែងលះគ្នា

នៅក្នុងសង្គមក្នុងពេលបច្ចុប្បន្ននេះ ការរៀបការ និងការលែងលះគ្នាត្រូវបានគេធ្វើឡើងយ៉ាង
ឆាប់រហ័ស។ ក្នុងចំណោមនោះ អ្នកដែលបានរៀបការក្នុងវ័យនៅក្មេង មានអត្រានៃការលែង
លះគ្នាច្រើន មូលហេតុគឺដោយសារពួកគេមិនទាន់មានបទពិសោធគ្រប់គ្រាន់ដើម្បីធ្វើការពិចារ
ណាអោយបានត្រឹមត្រូវ។ ដូច្នេះ ប្រសិនអ្នកមានបំណងរៀបការនៅពេលដែលអ្នកមានអាយុ
ទើបតែ ១៨ ឬ១៩ឆ្នាំ អ្នកគួរតែស្វែងយល់ និងសិក្សាពីបទពិសោធអ្នកជំនាន់មុនអោយបានល្អិន
ល្អន់បំផុត ចៀសវាងវិប្បដិសារីទៅថ្ងៃក្រោយ៕

 

 

ដោយ: សារិន
ប្រភព៖ stuff


Tags: lifestye​​ wedding