CamNews

ព័ត៌មានអន្តរជាតិ 

មិននឹកស្មានថាលោក គីម ជុងអ៊ុន ក៏ចេះនិយាយពាក្យនេះដាក់កូរ៉េខាងត្បូងដែរ!!

មេដឹកនាំកូរ៉េខាងជើង លោក គីមជុង អ៊ុន បានស្ងើចសរសើរប្រទេសកូរ៉េខាងត្បូង ចំពោះកិច្ចខិតខំប្រឹងប្រែង "គួរឱ្យចាប់អារម្មណ៍" របស់ខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍គណៈប្រតិភូ មកពីកូរ៉េខាងជើង ក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយថា លោក គីម បានថ្លែងអំណរគុណចំពោះកូរ៉េខាងត្បូង ដែលបានផ្តល់អាទិភាពដល់ដំណើរទស្សនកិច្ចចូលរួមកីឡាអូឡាំពិករបស់កូរ៉េខាងជើង នៅទីក្រុង Pyeongchang ។

ការថ្លែងកោតសរសើររបស់មេដឹកនាំរូបនេះ បានកើតឡើង នៅពេលដែលគណៈប្រតិភូដឹកនាំដោយប្អូនស្រីរបស់លោក គឺអ្នកស្រី Kim Yo-jong បានវិលត្រឡប់ទៅប្រទេសវិញដើម្បីរាយការណ៍អំពីដំណើរទស្សនកិច្ចរបស់ខ្លួន។


សូមជម្រាបជូនផងដែរថា កីឡាអូឡាំពិកនេះ នឹងប្រព្រឹត្ដទៅរហូតដល់ថ្ងៃទី ២៥ ខែកុម្ភៈ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា៖ «បន្ទាប់ពីទទួលបានរបាយការណ៍របស់គណៈប្រតិភូលោក គីម ជុងអ៊ុន បានសម្តែងការពេញចិត្តចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កូរ៉េខាងត្បូង»។

លោក គីម ជុងអ៊ុន និយាយាថា៖ «លក្ខណៈពិសេសរបស់ភាគីកូរ៉េខាងខាងត្បូង ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ដែលបានផ្តល់អាទិភាពជាពិសេសដល់ដំណើរទស្សនកិច្ចរបស់សមាជិកនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ... ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះពួកគេ»។

លោកស្រី គីម និងមេដឹកនាំរដ្ឋកូរ៉េខាងជើងលោក គីម យ៉ុងណាម បានបង្កើតឡើងនូវគណៈប្រតិភូជាន់ខ្ពស់មកពីកូរ៉េខាងជើងដើម្បីធ្វើទស្សនកិច្ច នៅកូរ៉េខាងត្បូង ចាប់តាំងពីសង្គ្រាមកូរ៉េ នៅក្នុងទសវត្សរ៍ឆ្នាំ  ១៩៥០ មកម្លេះ ៕ 

ប្រែសម្រួល ៖ សារ៉ាត់

ប្រភព ៖ ប៊ីប៊ីសុី 


Tags: International news