CamNews

ព័ត៌មានអន្តរជាតិ 

ស្តេចប្រទេស Saudi ឧបត្ថម្ភ ៥០០លានដុល្លារ ដល់ អ៉ីរ៉ាក់

ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤នេះថា អោយ ព្រះរាជាប្រទេស Saudi Arabia ព្រះនាម Abdullah bin Abdulaziz Al Saudបានចេញសេចក្តីសម្រេច ផ្តល់ប្រាក់ចំនួន ៥០០លានដុល្លា ធ្វើជាជំនួយមនុស្សធម៌ដល់ប្រទេសអ៉ីរ៉ាក់ដែលរងគ្រោះដោយភាព ចលាចលនា ពេលថ្មីៗកន្លងទៅនេះ  ដោយមិនរើសអើងសាសនា លទ្ធិជន ជាតិអ្វីឡើយ នេះបើតាម ការ ផ្សាយព័ត៌មាន របស់ប្រទេស Saudi ដោយស្រង់សម្តី រដ្ឋមន្ត្រីការបរទេសប្រទេស Saudi ។ សូម បញ្ជាក់ថា ក្នុងពេលថ្មីៗ ក្រុមសកម្មជន Sunn i បានវាយលុកគ្រប់គ្រង លើតំបន់មួយ ភាគធំក្នុង ប្រ ទេស អ៊ីរ៉ាក់ ដែលបណ្តាលឲ្យប្រជាពលរដ្ឋអ៊ីរ៉ាក់  រាប់ពាន់នាក់ស្លាប់ និងត្រូវបង្ខំចិត្តផ្លាស់ប្តូរទីលំនៅ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news Viral video Bomb Iraqi Middle East