CamNews

យល់ដឹង 

ព្រះអង្គម្ចាស់ទាំង១០ មានជាងគេបំផុត ក្នុងពិភពលោក ឆ្នាំ ២០១៥

បរទេស៖ សមាជិកនៃគ្រួសាររាជវង្សដូចជា ស្ដេច រាជិនី ព្រះអង្គម្ចាស់ និងព្រះអង្គម្ចាស់ក្សត្រី ភាគច្រើនគឺជាអ្នកដ៏មាន ទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ។ ជាក់ស្ដែងខាងក្រោមនេះជាព្រះអង្គម្ចាស់ទាំង១០ ដ៏មានជាងគេបំផុត ក្នុងពិភពលោក ឆ្នាំ២០១៥៖

១. ព្រះអង្គម្ចាស់ Alwaleed Bin Talal Alsaud
ជាសេដ្ឋីអាជីវកម្ម និងជាវិនិយោគិនម្នាក់ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលបច្ចុប្បន្ននេះ ព្រះអង្គម្ចាស់មានទ្រព្យសម្បត្តិ សុទ្ធចំនួន ២១,៦ ពាន់លានដុល្លារអាម៉េរិក ។

២. ព្រះអង្គម្ចាស់ Hans Adam II
ត្រូវបានគេស្គាល់ថា ជាស្ដេចរបស់ប្រទេស Liechtenstein ដែលព្រះអង្គមានទ្រព្យសម្បត្តិសុទ្ធចំនួន ៣,៥ ពាន់លាន ដុល្លារ ។

៣. ព្រះអង្គម្ចាស់ Albert II
ជាស្ដេចនៃប្រទេសម៉ូណាកូ ហើយព្រះអង្គម្ចាស់មានទ្រព្យសម្បត្តិសុទ្ធចំនួន ១ពាន់លានដុល្លារ ។

៤. ព្រះអង្គម្ចាស់ Aga Khan IV
ត្រូវបានគេស្គាល់ថា ជាឧកញ៉ាអាជីវកម្មម្នាក់ ក្នុងចក្រអង់គ្លេស ដែលព្រះអង្គម្ចាស់មានទ្រព្យសម្បត្តិសុទ្ធចំនួន ៨០០ លានដុល្លារ ។

៥. ព្រះអង្គម្ចាស់ Charles
មានទ្រព្យសម្បត្តិសុទ្ធចំនួន ២១០ លានដុល្លារ ហើយព្រះអង្គម្ចាស់ជាបុត្រាច្បងនៃមហាក្សត្រី  Elizabeth II របស់ចក្រ ភពអង់គ្លេស ។

៦. ព្រះអង្គម្ចាស់ Andrew
ជាបុត្រាទី៣ របស់មហាក្សត្រី Elizabeth II និងព្រះអង្គម្ចាស់ Philip បច្ចុប្បន្ននេះ ព្រះអង្គម្ចាស់ Andrew មានទ្រព្យ សម្បត្តិសុទ្ធចំនួន ៧៥ លានដុល្លារ ។

៧. ព្រះអង្គម្ចាស់ Edward
ជាបុត្រាពៅរបស់មហាក្សត្រី Elizabeth II និងព្រះអង្គម្ចាស់ Philip ដែលបច្ចុប្បន្ននេះ ព្រះអង្គម្ចាស់ Edward មានទ្រព្យ សម្បត្តិសុទ្ធចំនួន ៤៥ លានដុល្លារ ។

៨. ព្រះអង្គម្ចាស់ William
មានទ្រព្យសម្បត្តិសុទ្ធចំនួន ៤០ លានដុល្លារ ហើយព្រះអង្គម្ចាស់ជាបុត្រាច្បងរបស់ព្រះអង្គម្ចាស់ Charles ។

៩. ព្រះអង្គម្ចាស់ Harry
មានទ្រព្យសម្បត្តិសុទ្ធចំនួន ៤០ លានដុល្លារ ហើយព្រះអង្គម្ចាស់ជាបុត្រាពៅរបស់ព្រះអង្គម្ចាស់ Charles ។

១០. ព្រះអង្គម្ចាស់ Richard
ជាចៅប្រុសពៅរបស់ស្ដេច George V និងមហាក្សត្រី Mary របស់ចក្រភពអង់គ្លេស ដែលបច្ចុប្បន្ននេះ ព្រះអង្គម្ចាស់ មានទេព្យសម្បត្តិសុទ្ធចំនួន ២៥ លានដុល្លារ ៕




ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news USA United States UN Titanic