CamNews

កីឡាអន្តរជាតិ 

ប៉ាក់គីអៅ នឹងមកដល់ទឹកដីកំណើតរបស់ខ្លួន នៅថ្ងៃពុធ ខណៈដែល ប្រជាជាតិ រាប់រយនាក់ត្រៀមខ្លួនទៅទទួលស្វាគមន៍

ព័ត៌មានកីឡា៖ ប្រភពព័ត៌មានពីគេហទំព័រអន្ដរជាតិមួយ បានចុះផ្សាយឲ្យដឹងថា កីឡាករប្រដាល់លំដាប់ពិភព​លោក ជនជាតិហ្វីលីពីន គឺប៉ាក់គីអៅ បានគ្រោងនឹងវិលត្រលប់មកមាតុភូមិរបស់ខ្លួន នៅថ្ងៃពុធសប្ដាហ៍នេះ​ហើយ ក្រោយពីទើបតែព្យាបាលរបួស។ 

ប្រភពព័ត៌មានបានចុះផ្សាយបន្ដទៀតថា វត្ដមានកីឡាករប៉ាក់គីអៅ នៅថ្ងៃពុធ ក្នុងប្រលានយន្ដហោះ​អន្ដរជាតិ​​​ Ninoy Aquino ក្នុងទីក្រុង Pasay នឹងមានប្រជាជនជាច្រើនទៅទទួលស្វាគមន៍ នឹងអបអរដល់ការវិលត្រលប់​មកវិញនេះ ។ 

យោងតាមសម្ដីរបស់លោក Eric Pineda ដែលជាជនជំនិតនៅក្បែកីឡាករ បានបង្ហាញឲ្យដឹងថា វត្ដមានរបស់​ប៉ាក់គីអៅមកកាន់ទឹកដីកំណើតម្ដងនេះ ប្រជាជាតិហ្វីលីពីនភាគច្រើន មិនបានយល់ថា រូបលោក ប្រកួតចាញ់​Floyd នោះទេ ផ្ទុយទៅវិញពួកគេកាន់តែមានទំនុចចិត្ដខ្ពស់ថា ប៉ាក់គីអៅ ពិតជាវីរៈបុរសដ៏អស្ចារ្យបំផុត​សម្រាប់ប្រទេសរបស់គេ ។ 

ប៉ាក់គីអៅ បច្ចុប្បន្ននេះ គឺជាអ្នកដំណាងរាស្រ្ដក្នុងខេត្ដ Sarangani ហើយក៏ជាគ្រូបង្វឹកបាល់បោះរបស់ សមាគមន៍ KIA ប្រចាំនៅប្រទេសហ្វីលីពីន ។ ហើយសម្រាប់ គម្រោងបន្ទាប់ពេលមកដល់ទីក្រុង មានីលនេះ បើយោងតាម​ទីព្រឹក្សាគឺលោក Mike Koncz បានអះអាងថា គាត់នឹងមិនបន្ដពិភ្សាលើរឿងរ៉ាវដែល​ទាក់ទងនឹង ការប្រដាល់ទៀតនោះទេ គាត់ចង់សម្រាកឲ្យបានស្រួលបួលសិន ខណដែល របួសនៅមិន​ទាន់ជាសះស្បើយ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ manilatimes


Tags: boxing news Manny Pacquiao