CamNews

តារា 

បាក់គីអៅ សន្យានឹងអ្នកគាំទ្រ របស់ខ្លួន ថានឹងចូលប្រកួតវិញ នៅឆ្នាំក្រោយ

ព័ត៌មានកីឡា៖ ស្ដេចប្រដាល់ ប្រចាំប្រទេសហ្វីលីពីន ដែលមានការគាំទ្រ និងគោរពច្រើន​ពី សំ​ណាក់​ជនរួមជាតិផងនោះ បានសន្យាប្រាប់ទៅ អ្នកគាំទ្រ ទាំងអស់ថា កីឡាករនឹងវិលត្រលប់ទៅ រកឆាកជីវិត​លើសង្វៀនប្រកួតវិញជាមិនខាននៅឆ្នាំក្រោយ បន្ទាប់ពីជម្ងឺ និងមុខរបួស វះកាត់ជាសះស្បើយ ។ 

លោក ប៉ាក់គីអៅ ដែលបច្ចុប្បន្ន កំពុងតែស្ថិតនៅក្នុងប្រទេស ឥណ្ឌូនេស៊ី ជាមួយភរិយា លើទស្សនៈកិច្ចក្រៅផ្លូវការ ទៅសួរសុខទុក្ខអ្នកទោសជនជាតិ​ហ្វីលីពីនម្នាក់ បានអះអាងប្រាប់ ទៅអ្នកសារព័ត៌មានថា រូបលោក នឹងត្រៀមខ្លួនរួចជាស្រេចសម្រាប់ វិថីអាជីពជាអ្នកប្រដាល់ ប៉ុន្ដែនៅឆ្នាំក្រោយ គឺមិនអាច​ក្នុងឆ្នាំនេះ​បានទេ ព្រោះជម្ងឺនឹង របួសមិនអាចដំណើការបាននោះទេ។ 

ថ្វីត្បិតតែ ការប្រកួតចុងក្រោយ​របស់លោក ប៉ាក់គីអៅ​ បានចាញ់ក្រោមដៃ Floyd ដោយពិន្ទុមែន តែប្រជា​ប្រិយភាពរបស់គាត់នៅតែមាន ជាពិសេសសម្លេងគាំទ្រ របស់ជនរួមជាតិ​ ដែលមិនអាចបាត់បង់នោះទេ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ punchng

 


Tags: boxing news Manny Pacquiao