CamNews

ព័ត៌មានបច្ចេកវិទ្យា 

បាញ់ក្បាលខួងចូលក្នុងដី ភពអង្គារ ដើម្បីស្វែងរក ជីវិត និងទឹក

“តើមានជីវិតនៅលើភពអង្គារដែរ ឬអត់?” នេះជាសំនួរដ៏សំខាន់មួយ របស់មនុស្សលោក រហូត
មកដល់បច្ចុប្បន្ន។

ដើម្បីឆ្លើយតបទៅនឹងសំនួរនេះ ក្រុមវិស្វកររបស់ NASA និងអង្គការឯកជន Explore Mars បាន
ចាប់ ផ្ដើមដំណើរការគម្រោងដែលមានឈ្មោះថា ExoLance ក្នុងបំណងបញ្ជូនប្រព័ន្ធខួង ឡើង
ទៅកាន់ភពអង្គារ ដើម្បីខួងទៅក្រោមដី ដោយសង្ឃឹមថា នឹងអាចស្វែងរកឃើញនូវសញ្ញា ឬ
ដាននៃជីវិត។

ក្រុម​អ្នកវិទ្យាសាស្ដ្រយល់ថា ជីវិត (សត្វល្អិត។ល។) មិនអាចនឹងរស់នៅលើផ្ទៃដីខាងលើរបស់​
ភពនេះ ប៉ុន្ដែ ពួកវាអាចរស់នៅនឹងកំពុងរស់នៅក្នុងដីជ្រៅ ដែលមានសំណើម។

សូមបញ្ជាក់ថា ExoLance ត្រូវបានរចនាឡើងទៅតាមបេសកកម្ម Viking ដែលធ្លាប់អនុវត្ត និង
ទទួលបរាជ័យ កាលពីឆ្នាំ ១៩៧០។ ក្រោយមក យានគ្មានមនុស្សបើក បានចុះចតជាបន្តបន្ទាប់
នៅលើភពអង្គារ ហើយបច្ចុប្បន្ន យានខ្លះកំពុងដំណើរការនៅឡើយ។

ប៉ុន្ដែ វិធីសាកល្បងគម្រោងរបស់បេសកកម្ម Viking មានភាពសាមញ្ញ។ ដីដែលប្រមូលបាន នឹង
ត្រូវបានបញ្ជូនចូលក្នុងយាន បន្ទាប់មក សារជាតិរាវមួយ ត្រូវបានបាញ់ចូលដីដែលប្រមូលបាន
ហើយឧបករណ៍ពិសេសនានា នឹងធ្វើការវិភាគ ដើម្បីស្វែងរកជីវិត។ ប៉ុន្ដែ ជាក់ស្ដែង បានបញ្ជាក់
ថា បេសកកម្មនេះ មិនមែនជារឿងសាមញ្ញនោះទេ។

នៅពេល Arrow ត្រូវបានបាញ់ចូលទៅលើផ្ទៃដីនៃភពអង្គារ ដោយល្បឿនយ៉ាងលឿន វានឹង
ត្រូវបានបំបែកជា ២ផ្នែក។ ១ផ្នែក(កន្ទុយ) នឹងស្ថិតនៅលើផ្ទៃខាងលើរបស់ភពនេះ ហើយនឹង
ត្រឡប់មកកាន់ផែនដី។ ចំណែកផ្នែក ១ទៀត គឺក្បាលរបស់វា នឹងត្រូវបាញ់ចូលដី ជម្រៅ ៥ម៉ែត្រ
ទៅក្នុងដីព្រះអង្គារ ដើម្បីស្វែងរកធាតុរាវ។ ទន្ទឹមនឹងនេះ ក្បាលខួង មិនត្រឹមតែមានលទ្ធភាព
ស្វែងរកជីវិត តែវាក៏អាចរកឃើញដាន ឬសញ្ញារបស់សត្វល្អិត បាក់តេរី នៅទីនោះ។

បច្ចុប្បន្ន គម្រោង ExoLance មានបំណងស្វែងរកមូលនិធិ ចំនួន ២៥០.០០០ដុល្លារ តាមរយៈ
Indiegogo ។ បន្ទាប់ពីរកបានប្រាក់គ្រប់ចំនួន Arrows ទាំងឡាយនឹងត្រូវបានផលិតឡើង ដើម្បី
ធ្វើការសាកល្បង ដោយបាញ់ចុះពីយន្ដហោះ ទៅលើសមុទ្រខ្យាច់ Mojave ហើយការពិសោធ
នានា នឹងត្រូវបានធ្វើឡើង ជាបន្តបន្ទាប់៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gizmag