CamNews

ទូរស័ព្ទ កុំព្យូទ័រ 

តើ iPhone 5 នឹងចេញនៅថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2011 ឬ?



តាមប្រភពព័ត៌មាន របស់គេហទំព័រ Pandaapp បានអោយដឹងថា អាចនឹងមានការអភិវឌ្ឍន៏ថ្មីជាមួយ iPhone ក៏ដូចជា Mac OSX នៅក្នុងកម្មវិធី Worldwide Developers Conference (WWDC) ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2011 ខាងមុខនេះ។ តើវាគឺជា iPhone 5 និង Mac Lion រឺយ៉ាងណា?



សូមបញ្ជាក់ថា កន្លងមកនេះ iPhone 3G, 3GS, និង iPhone 4 គឺតែងតែ បង្ហាញមុខ នៅក្នុងថ្ងៃ (WWDC) ហើយគេសង្ឃឹមថា ក្នុងឆ្នាំនេះ iPhone 5 នឹងបញ្ចេញមុខ ជាមួយប្រព័ន្ធដំណើរការ iOS 5 មិនតែប៉ុណ្ណោះ Mac OS X ក៏នឹងអាចប្រែមកជា Mac Lion ផងដែរ។ តើពាក្យ ចចាមអារាម នេះពិតឬយ៉ាងណា គឺមានតែចាំមើល ថាតើ ថ្ងៃទី 06 ខែមិថុនា ខាងមុននេះនឹងមានអ្វីកើតឡើង ជាមួយ Apple. Inc ។

ប្រែសំរួលដោយៈ ស៊ីធាន់

Tags: