CamNews

កុំព្យូទ័រ 

iPad2លក់ដាច់អស់រលើងក្នុងរយះពេលមួយថៃ្ង



តាមប្រភពព៌ត័មានមិនច្បាស់ការណ៏បាននិយាយថា ប្រទេសចំនួន25 ដែល ក្រុមហ៊ុន Apple
បានយកiPad2 ទៅលក់នៅថែ្ងសុក្រនោះ បានលក់ដាច់អស់នៅរសៀលថៃ្ងសៅនេះ។

តាមភ្នាក់ងារនៅ Pocket lint នៅប្រទេសបារំាងបាននិយាយថា មានមនុស្សជាច្រើនបានតំរង់ជូរនៅតាមផ្លូវជាច្រើនដើម្បីទិញ iPad2 មិនតែប៉ុណ្ណោះ
នៅ Munich, Frankfurt, Hamburg និង Oberhausen ក៏បានលក់អស់ស្តុកក្នុងរយះពេល តែប៉ុន្មានម៉ោងប៉ុណ្ណោះផងដែរ។ រចំនែកឯនៅបារីសប្រទេសបារំាង ហាង Apple Opera ក៏បានលក់iPad2 អស់ 3000 គ្រើៀងក្នុងរយះពេល តែ 5ម៉ោង គឺចាប់ផ្តើមពីម៉ោង 5ល្ងាច ទៅដល់ម៉ោង10យប់។
រីឯអ្នកយកទៅលក់បន្ត នៅហាង Carphone Warehouse, Currys, PC World និង Phones4U នៅក្នុងប្រទេសបារំាងក៏បានលក់ដាច់យ៉ាងឆាប់រហ័សផងដែរ។
iPad2 នេះបានគូសបញ្ជាក់ថា ក្រុមហ៊ុនApple ពិតជាមានការទុកចិត្តពីអតិថិជន ជាច្រើននៅជុំវិញពិភពលោក។

Tags: