ប្រេស៊ីល៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ ផ្នែកសត្វព្រៃ នៃប្រទេសប្រេស៊ីល
កាលពីពេលថ្មីៗនេះ បានអោយដឹងថា សត្វព្រៃម៉្យាងដែលចូលចិត្ដរស់នៅលើដើមឈើ
ហើយមានពណ៌ចំរុះដល់ទៅ ៩ពណ៌ ត្រូវបានរកឃើញក្នុងព្រៃដ៏ជ្រៅមួយ។
លោក Rogerio Bertani បណ្ឌិតស្រាវជ្រាវិទ្យាសាស្រ្ដ នៃវិទ្យាស្ថាន Butatan ទីក្រុង Sao
Paulo បាននិយាយថា សត្វដែលកម្រ និងជិតផុតពូជនេះ ត្រូវក្រុមអ្នកស្រាវជ្រាវ រកឃើញ
ក្នុងព្រៃ Brazilian Atlatic Rainforest នៃប្រទេសប្រេស៊ីលតែម្ដង។
លោកបណ្ឌិតបានបន្ដថា សត្វដែលមាន ៩ពណ៌នេះ គឺមានរូបរាងដូចទៅនឹងពីងពាងពិស
(tarantula ) ដែលរស់នៅក្នុងតំបន់ព្រៃត្រូពិក ទ្វីបអាស៊ី និងអាហ្រ្វិកអញ្ចឹង។ តែអ្វីដែលវា
ខុសពីសត្វពីងពាងមានពិសនោះគឺ សត្វ ៩ពណ៌នេះ មានទំហំជើងធំ និងវែងជាង ពីងពាង
ពិស។
ដោយ៖ រក្សា
ប្រភព៖ research