CamNews

ម៉ូតូ 

កាន់តែខ្លាំង កាន់តែស្មានមិនដល់ជាមួយ Ninja ZX-14R ABS ២០១៥ ទំនើប ទាន់សម័យ

យានយន្ដ៖ បង្ហាញស្នាដៃមួយទៀត ស៊េរីថ្មីឆ្នាំ ២០១៥ របស់ក្រុមហ៊ុន Kawasaki គឺ Kawasaki Ninja ZX-14R ABS ២០១៥ ជាប្រភេទម៉តូធំ តែមថ្មី និង កម្លាំងម៉ាស៊ីនថ្មី ។ 

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដែលក្រុមហ៊ុនទទួលបានការគាំទ្រកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់អ្នកប្រើប្រាសលើគុណភាពផលិតផល ។ ជាពិសេសផលិតផល ម៉ូដែលស៊េរី និនចា​ ដែលជាប្រភេទម៉ូតូធំ មានរូប​រាងស្រស់សង្ហា ទំនើប និង​ ទាន់សម័យបំផុត មិនថា​ស៊េរីឆ្នាំណានោះទេ ។ យ៉ាងណាមិញដូច​ជា​និនចារ ស៊េរី ឆ្នាំ ២០១៥ ម៉ូដែល Ninja ZX-14R ABS បានត្រូវក្រុមហ៊ុនរៀបចំជាស្រេច នៅសមាសភាព លក្ខណៈ ធំ ហាប់ រឹងមាំ និង ខ្លាំងសាកសមជាម្ចាស់តំណែងឯកលើដងផ្លូវ។ 

តើ Kawasaki Ninja ZX-14R ABS ២០១៥ មានលក្ខណៈសម្បត្ដិយ៉ាងណាទៅ ?

ពិតណាស់ គ្រាន់តែចំណាយពេលតែបន្ដិច សម្លឹងមើលលក្ខណៈសម្បត្ដិខាងក្រៅ ក៏ដឹងថា  Kawasaki Ninja ZX-14R ABS ២០១៥ មានភាពអស្ចារ្យទៅហើយ ។ ដូច្នេះបើយើងសិក្សាឲ្យកាន់តែស៊ីជម្រៅថែមបន្ដិចទៀត យើងនិងកាន់តែដឹងច្បាស់ថែមទៀត អំពីលក្ខណៈរបស់វា ។ 

Kawasaki Ninja ZX-14R ABS ២០១៥ ត្រូវបានសម្ដែងឡើងក្នុងទម្រង់លក្ខណៈសមាសភាព ៤ ម៉ាស៊ីន ប្រើ​ស៊ឺប៉ាប់ ៤ ដើមក្នុងតួម៉ាស៊ីន នីមួយៗ ដែលអាចមានកម្លាំងសរុបដល់ទៅ ១៤៤១ សេសេ​ ប្រើដំណាក់កាលម៉ាស៊ីន​​៦ លេខ និង ស៊ីម៉ាំង ២ ដើម ដែលអាចមានសមត្ថភាពរត់ដល់​ល្បឿនលឿនបំផុត ២៨០ គ.ម/ម៉ោង។ សម្រាប់​តម្លៃវិញគឺ ១៥០០០ ដុល្លារ។ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed


Tags: Vehicle Kawasaki Ninja ZX-14R ABS