យានយន្ដ៖ ប្រិយមិត្ដនឹងមានការភ្ញាក់ផ្អើល ចាប់អារម្មណ៍មិនខានឡើយ ខណៈបានឃើញម៉ូដែលនេះ ត្រឹមមួយរយៈពេលខ្លី ដែលកំពុងតែធ្វើដំណើរយ៉ាងស្រស់សង្ហាលើដងផ្លូវ នេះគឺ ម៉ូដែល Toyota Supra ស៊េរីឆ្នាំ 2016 ។
Toyota Supra ស៊េរីឆ្នាំ 2016 គឺជាប្រភេទរថយន្ដម៉ូត(ស្ព័រ) ដែលត្រូវបានផលិតឡើង ដោយបំពាក់មកជាមួយនូវសមាសភាពយ៉ាងល្អឥតខ្ចោះ ទាំងរូបរាងនៃការច្នៃម៉ូត គុណភាព នឹង ស៊េរីឆ្នាំផងដែរ ។ បច្ចុប្បន្ន ម៉ូដែលនេះ ត្រូវបានគេឧទ្ទេសនាមថ្មីមួយទៀត ថា Toyota Supra FT-1 ស៊េរីឆ្នាំ ២០១៦ ហើយទម្រង់ដៃគូរដែលមានរូបរាងល្អស្រស់ ប្រហាក់ប្រហែលគ្នានោះគឹម៉ូដែល Lexus LFA ។
ក្រៅពីរូបរាងដ៏ស្រស់សង្ហាទៅ ម៉ូដែលនេះក៏នៅមានបំពាក់មកជាមួយ ប្រព័ន្ធការពារ នឹងគ្រប់គ្រង កាន់តែទំនើបជាមួយ អំពូលភ្លើងមុខជាប្រភេទភ្លើង LED និងប្រព័ន្ធបញ្ជា ទាំងផ្នែកខាងក្នុងនឹង ខាងក្រៅមានភាពទំនើប ទាក់ទាញ ដែលអាចផ្ដល់ឲ្យនូវភាពស្រស់ថ្លា កក់ក្ដៅ ក្នុងកំលុងពេលធ្វើដំណើរ។
ចំណែកសមាសភាពកម្លាំងវិញម៉ូដែលមួយនេះ គឺ ផ្ដល់ឲ្យអតិថិជនពីរជម្រើសផ្សេងគ្នា ដោយប្រើកម្លាំងម៉ាស៊ីន ៤ ខ្នាតរង្វាស់ ២.៦ liter និង ២.០ liter ។ ហើយប្រអប់លេខបញ្ជា ក៏មានពីរផងដែរ គឺអូតូនឹង ប្រអប់លេខដៃ ។ សម្រាប់តម្លៃវិញ យោងតាមការអះអាងពីគេហទំព័របានបង្ហាញថា គឺមានម្លៃ ៤៥០០០ ដុល្លារ ។ ទស្សនារូបភាពខាងក្រោម ៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ 2016topcars