CamNews

យល់ដឹង 

ត្រូវឈប់ រួមភេទ ភ្លាមៗ បើជូបបញ្ហាអាសន្ន ទាំង ៤ នេះ

ជីវិតផ្លូវភេទមិនត្រឹមតែផ្ដល់ នូវសេចក្ដីស្រណុកស្រួល សម្រាប់លោកអ្នកប៉ុណ្ណោះទេ ប៉ុន្ដែវាក៏អាចមានផលប៉ះពាល់ផងដែរ ប្រសិនបើអ្នកបើកប្រតិបត្ដិការ គ្មានការប្រុងប្រយ័ត្ននោះ ។ ជាទូទៅ គ្រោះដោយអកុសលទាំងនេះ គឺច្រើនកើតឡើង ក្នុងខណៈពេលកំពុងរួមភេទ ដែលមានទីតាំងមិនប្រក្រតី ឬក៏សាហាវខ្លាំងពេក ។ ដូច្នេះ យើងគួរតែស្វែងយល់គ្រោះថ្នាក់ ដែលមានដូចខាងក្រោមនេះ៖ 

១- បញ្ហារមួលសាច់ដុំ  ការរមួលសាច់ដុំកំភួនជើង គឺជាប្រភេទរបួស នៅក្នុងអំឡុងពេលរួមភេទ ដែលកើតឡើងជាទូទៅ ដោយសារតែការប្រើក្បាច់ប្លែកៗ និងពិបាកសម្របខ្លួនតាម ។ លោកអ្នកកុំព្យាយាម ប្រើក្បាច់ច្រើនខ្លាំងពេក លុះត្រាតែ អ្នកមានភាពប្រាកដច្បាស់ថា អ្នកទាំង២ អាចប្រព្រឹត្ដទៅបាន ដោយគ្មានបង្ករបួសស្នាមដល់ខ្លួនប្រាណ ។ បើសិន អ្នកជួបបញ្ហានេះ អ្នកត្រូវយកកន្សែងត្រជាក់មកស្អំ អាចបំបាត់ភាពឈឺចាប់ ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក ។ ម្យ៉ាងវិញទៀត អ្នកក៏ត្រូវប្រើឱសថជំនួយផងដែរ ។

២- ប្រដាប់ភេទមានការឈឺចាប់៖ ស្ដ្រីរួមភេទរមែងឈឺចាប់ នៅត្រង់ប្រដាប់ភេទ ក្រោយពីប្រតិបត្ដិការរួច ។ ការឈឺចាប់នេះអាចបណ្ដាល មកពីត្រដុសខ្លាំងៗពេក ដោយសារតែមានជាតិរំអិល មិនគ្រប់គ្រាន់ ដែលច្រើនកើតមានញឹកញាប់ នៅពេលពួកគេ ឈានដល់វ័យ អស់រដូវ ។ លោកអ្នកគួរផ្ដល់ ពេលវេលាបបោសអង្អែល ឱ្យបានយូរបន្ដិច ដែលវិធីនេះអាចជួយឱ្យ ស្ដ្រីផលិតទឹករំអិលបានគ្រប់គ្រាន់ សម្រាប់ទទួលយកអាវុធ ដ៏រឹងរបស់អ្នកបាន ដោយគ្មានបញ្ហា ឬក៏អ្នកអាចប្រើទឹករំអិល ជាជំនួយក៏បានដែរ ។ ម្យ៉ាងទៀត អ្នកអាចទៅពិគ្រោះជាមួយ វេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ ប្រសិនបើអ្នកតែងតែឈឺចាប់ ក្នុងអំឡុងពេលរួមភេទ ឬក៏ក្រោយពីប្រតិបត្ដិការរួច ។

ជួនកាលការឈឺចាប់ទាំងនេះ អាចបណ្ដាលមកពីជំងឺឆ្លង តាមប្រដាប់ភេទ ឬក៏រន្ធនោម ។ ជំងឺឆ្លងអាចបង្កឱ្យរលាកប្រដាប់ភេទ ដែលរមែងតែងតែភាយក្លិនអាសោច និងឈឺត្រង់ប្រដាប់ភេទ ។ ប្រសិនបើជួបបញ្ហានេះ សូមទៅរកសេវាកម្មថែទាំសុខភាព ឱ្យបានម៉ត់ចត់ ដើម្បីព្យាបាលឱ្យទាន់ពេលវេលា ។

៣- ប្រដាប់ភេទរលាត់៖ ការដាច់រលាត់ទាំងនេះ តែងតែកើតឡើង ចំពោះនារីគ្រប់រូប មិនអាចចៀសផុតនោះទេ ។ ការដាច់រលាត់ លើប្រដាប់ភេទបន្ដិចបន្ដួច អាចកើតឡើង នៅពេលការរួមរ័ក ដែលប្រព្រឹត្ដទៅ ក្នុងរូបភាពកម្រោលពេក ខណៈពេលដែលពុំមានទឹករំអិលគ្រប់គ្រាន់ ។ ប៉ុន្ដែស្ដ្រីអាចគ្មានអារម្មណ៍ឈឺចាប់ នៅពេលទទួលបានអារម្មណ៍ ស្រណុកស្រួលដល់កំពូល ។

ការដាច់រលាត់បន្ដិចបន្ដួច វាអាចជាសះស្បើយឡើងវិញ ដោយខ្លួនឯង ប៉ុន្ដែប្រសិនបើវា មានលក្ខណៈធ្ងន់ធ្ងរ និងចេញឈាម នោះវាអា បង្កគ្រោះថ្នាក់បាន ។ ដូច្នេះភាគីស្ដ្រីគួរតែស្វែងរក ការព្យាបាលរបួសទាំងនោះ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗ ។ ប្រសិនបើមានទឹករំអិលគ្រប់គ្រាន់ វាគឺជាកត្ដាសំខាន់ ដែលអាចជួយកាត់បន្ថយ ការដាច់រលាត់បានច្រើនបំផុត ។

៤- បញ្ហាអាវុធសម្ងាត់បាក់៖ វាមិនមែនបាក់ ឬដាច់ចេញពីគ្នាទេ គឺវាគ្រាន់តែរហែក កោសិកាលិង្គប៉ុណ្ណោះ ។ ប្រការនេះ វាកើតឡើង នៅពេលដែលអាវុធសម្ងាត់ វាកំពុងសម្ដែងឫទ្ធិ ឡើងរឹងដូចជាថ្ម ហើយត្រូវ បានប្រើប្រាស់ វាទាំងបង្ខំ តែស្ថានភាពបែបនេះ កម្រកើតមានណាស់ ។ ប៉ុន្ដែវាក៏អាចកើតមានដែរ ពិសេសអំឡុងពេល ប្រើក្បាច់វាយប្រហារទាំងកម្រោល និងជិតដល់ទីជម្រៅ ។ ប្រសិនបើវាកើតឡើង ចំពោះរូបអ្នក សូមទៅកាន់មន្ទីរពេទ្យជាបន្ទាន់ មុនពេលដែលវាកាន់តែ ធ្ងន់ធ្ងរកែលែងឡើង ។ ដើម្បីទទួលបានសុវត្ថិភាព និងភាពស្រណុកសុខស្រួល ក្នុងអំឡុងពេលរួមភេទ អ្នកគួរតែប្រើក្បាច់ធម្មតាៗបានហើយ  ព្រោះយើងម្នាក់ៗ ចង់បានតែសេចក្ដីសុខស្រួល តែប៉ុណ្ណោះ ដូច្នេះមិនគួរប្រើក្បាច់ជ្រុល ហួសហេតុពេកនោះទេ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips