យានយន្ដ៖ ជាការពិតមែនហើយថា បច្ចុប្បន្នទីផ្សារម៉ូតួធំ គឺមានការវិវត្ដមិនអន់នោះទេ ស្ទើរតែគ្រប់ទីកន្លែង តួយ៉ាងក្នុងទឹកដីអាស៊ីនេះតែម្ដង ។ ទន្ទឹមនឹងការពេញនិយមខ្លាំងដូច្នោះ ផលិតផលក្រុមហ៊ុន KTM ក៏បានបង្ហាញពីចំណងដៃជំនាន់ថ្មីបន្ដទៀត នោះគឺ KTM Duke 390 ស៊េរីឆ្នាំ ២០១៥ ។
KTM Duke 390 ស៊េរីឆ្នាំ ២០១៥ គឺជាប្រភេទម៉ូតូធំ ដែលមានរាងសាកសម សង្ហា ទាន់សម័យ និង ពេញនិយមខ្លាំងសម្រាប់យុវវ័យ។ មិនត្រឹមតែប៉ុណ្ណោះទៀតសោត បើនិយាយអំពីគុណភាពវិញនោះ ម៉ូដែលមួយនេះ ក៏មិនអន់នោះទេ ជាមួយកម្លាំងម៉ាស៊ីនខ្លាំង គុណភាព នឹងប្រតិបត្ដិការណ៍ជាមួយ បរិក្ខាបញ្ជាទំនើប ទាន់សម័យ ផ្ដល់ភាពជឿជាក់ និងទំនុកចិត្ដដល់ការធ្វើដំណើរផងដែរ។
KTM Duke 390 ស៊េរីឆ្នាំ ២០១៥ ប្រើសមាសភាព ១ម៉ាស៊ីន ស៊ីប៉ាប់ ៤ដើម និងមានកម្លាំង ៣៧៣ សេស បញ្ជាដោយដំណាក់កាលម៉ាស៊ីន ៦លេខ និងខ្នាតរង្វាស់ល្បឿន ដោយប្រព័ន្ធឌីជីថល ដែលបង្ហាញពី ចំនូនលេខ ដោយស្វ័យប្រវត្ដិ។ រីឯតម្លៃវិញ បើយោងតាមគេហទំព័បានបង្ហាញឲ្យដឹងថា គឺ មានតម្លៃ ៥០០០ ដុល្លារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed