CamNews

ផលិតផលថ្មី 

ពិធីប្រគល់ពានរង្វាន់ដល់ក្រុមហ៊ុនដែលទទួលជ័យលាភី លើផលិតផលនិងសេវាកម្ម ICT ប្រចាំប្រទេសកម្ពុជាឆ្នាំ2011

នារាត្រីថ្ងៃទី០1ខែមេសាឆ្នាំ2011 នៅឯសណ្ឋាគារ Naga World មានប្រារព្ធពិធីលាង
សាយភោជននិងការចែកពានរង្វាន់ ដល់ម្ចាស់ក្រុមហ៊ុនដែលទទួលជ័យលាភីលើ
ផលិតផលនិងសេវាកម្ម ICT ប្រចាំឆ្នាំ2011 ខួបលើកទី3 ។
ពិធីនោះប្រព្រឹត្តទៅយ៉ាងអធិកអធមនិងសប្បាយរីករាយជាទីបំផុត ដោយមានការ
ចូលរួមជាកិត្តិយសពីសំណាក់គណៈប្រតិភូជំនាញៗដែលអញ្ជើញមកពីសា្ថប័ន ក៏
ដូចវិស័យផ្សេងៗរួមមាន ភា្នក់ងារនៃរាជរដ្ឋាភិបាល វិស័យសហគមន៍, វិស័យឯកជន
,ស្ថាប័នអប់រំ ,សារព័ត៌មាននិងវត្តមានម្ចាស់ក្រុមហ៊ុនជាតិនិងអន្តរជាតិ ជាម្ចាស់ឧបត្ថម្ភ
ដល់ដំនើរការក្នុងពិធីតាំងពិព័រណ៌ ដែលកំពុងប្រព្រឹត្តនៅឯមជ្ឈមណ្ឌលសន្និបាត
កោះពេជ្រ ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូបផងដែរ ។

ខ្លឹមសារនៃពិធីនេះគឺក្នុងគោលបំណងបង្ហាញពីភាពរីកចំរើនយ៉ាងឆាប់រហ័សខាងវិស័យ
ឧស្សាហកម្ម ICT នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការបើកចំហរច្រកទ្វារការអភិវឌ្ឍន៍
នៃទីផ្សារ ICT ទាំងក្នុងតំបន់ និងអន្តរជាតិ ។

ម្យ៉ាងទៀតពិធីនេះគឺធ្វើការចែកពានរង្វាន់ជ័យលាភីនិងគោរពដល់ម្ចាស់ក្រុមហ៊ុនដែល
មានសេវកម្មល្អបំផុតតែមួយគត់ប្រចាំព្រះរាជាណាចក្រកម្ពុជាទាំងផែ្នកផលិតផល ក៏ដូច
ជាសេវាកម្មលើក្រុមហ៊ុនចំនួន 14 ដែលជ័យលាភីនេះធ្វើឡើងតាមរយៈការស្ទង់មតិផ្ទាល់ ក៏ដូចជាតាមប្រព័ន្ធ Internet ក្នុងពេលកន្លងមក ៕


Tags: