សម្រស់ ៖ កាលពីពេលថ្មីៗនេះ មានក្មេងស្រីតូចម្នាក់ដែលមុខមាត់គួរឲ្យស្រលាញ់ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ស្នាមញញឹម លាយឡំនឹង សំណើច របស់ក្មេងស្រីម្នាក់នោះ បានធ្វើឲ្យរូបរាងកាន់តែគួរឲ្យស្រលាញ់ថែមទៀត ។
នៅថ្ងៃមួយនាងត្រូវបានម្តាយនាំទៅកាត់សក់ជាលើកដំបូង នាងអង្គុយនៅលើកៅអីដោយស្រែកយំ តែការស្រែកយំរបស់នាងកាន់តែស្អាតជាមួយនិង ថ្ពាល់ហើម និងភ្នែកដ៍ទាក់ទាញរបស់ក្មេងស្រីម្នាក់នេះ ហើយមានមនុស្សជាច្រើនបានសរសើរ ពីមុខមាត់ដ៍គួរឲ្យស្រលាញ់របស់នាងថែមទៀតផង ។
ក្មេងស្រីម្នាក់នេះមានឈ្មោះថា Gigi នាងមានអាយុទើបតែ ៣ឆ្នាំ ។ ហើយអ្វីដែលនាងភ័យខ្លាចនោះដោយសារតែវាគឺជាការកាត់សក់ជាលើកដំបូងនៅក្នុងជិវិតរបស់នាង ។ ប៉ុន្តែនៅពេលដែលនាងយំបែបនេះ ពិតជាមានសម្រស់កាន់តែ Cute ខ្លាំងណាស់ ។
ដោយយោងតាមគេហទំព័រ Sanook បានឲ្យដឹងថា ក្មេងស្រីម្នាក់នេះមានអ្នកគាំទ្រ អ្នកដែលកំពុងតែ Follow នាងរហូតដល់ទៅ ១០០០០ នាក់ឯណោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ Sanook