រថយន្ត Lexus GX460 ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទរថយន្ត ដ៏ទំនើប ដែលមានរូបរាងខ្ពស់ ធន់
និង ទាក់ទាញបំផុត សំរាប់ធ្វើដំណើរទៅផ្លូវជិតឆ្ងាយបាន ប្រកបដោយសុវត្ថិភាពខ្ពស់។
រថយន្ត Lexus GX460 ឆ្នាំ២០១៣ ត្រូវតុបតែង និង រចនាម៉ូដឡើងដ៏ប្រណិត ទាំងរូបរាងខាងក្នុង
និងខាងក្រៅប្រណិត បំពាក់ជាមួយនឹង ប្រព័ន្ធបច្ចេកវិជ្ជាថ្មីដ៏ទំនើប មាន ៨ម៉ាស៊ីន ស៊ីសំាង ៤.៦
លីត្រ មានទ្វារ ៤ មានកៅអីអង្គុយខាងក្នុងធំទូលាយ ប្រកបដោយផាសុខភាព។
ជាពិសេសរថយន្ត Lexus GX460 មានបំពាក់ជាមួយនឹង ប្រព័ន្ធការពារសុវត្ថិភាព ពោងការពារ
សុវត្ថិភាព មាន ABS កៅអីសុវត្ថិភាព សំរាប់កុមារ មានបំពាក់ window touch screen មួយ នៅ
ខាងក្នុង និង មានតំលៃចាប់ពី ៥៣,៧៩៥ ដុល្លារ ទៅ ៥៨,៥៩០ ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ព័ត៌មានទាក់ទងនឹងរថយន្តផ្សេងៗ៖
-រថយន្ត Buick Verano ម៉ូដែលថ្មី ឆ្នាំ២០១៣
-រថយន្ត Hyundai Sonata Sedan ម៉ូដែលថ្មី ឆ្នាំ២០១៣
-រថយន្ត Nissan Navara ម៉ូដែលថ្មី ឆ្នាំ២០១៤ (មានវីដេអូ)
-រថយន្ត Chrysler 300S ម៉ូដែលថ្មី ឆ្នាំ២០១៣ (មានវីដេអូ)
-រថយន្ត Honda Fit ម៉ូដែលថ្មី ឆ្នាំ២០១៤ ប្តូររូបរាងថ្មី ស្រស់ស្អាត ទំនើបជាងមុន
ដោយ៖ វណ្ណៈ
ប្រភព៖ motortrend