ព័ត៌មានអន្តរជាតិ ៖ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជ្រុលនិយម ឬ The Islamic State (IS) គម្រាមសម្លាប់ចំ ណាប់ខ្មាំង ជនជាតិជប៉ុនម្នាក់ និងពីលុតបើកយន្តហោះម្នាក់ ក្នុងរយៈពេល ២៤ ម៉ោង ល្គិកណា ពុំមាន ការដោះលែង ខ្មាន់កាំភ្លើងជានារីជំនាញខាងបំផ្ទុះគ្រាប់បែកនោះទេ ។
វីដេអូបង្ហោះតាមប្រព័ន្ធអនឡាញ កាលពីរសៀលថ្ងៃអង្គារ កន្លងទៅនេះ គេឃើញមាន បេក្ខភាព ចំណាប់ ខ្មាំងជនជាតិជប៉ុនលោក Kenji Goto អ្នកសារព័ត៌មានឯករាជ្យបានពាំនាំសារទៅកាន់រដ្ឋាភិបាលប្រទេស ដូចគ្នាដែរ តួយ៉ាងលោក Goto បានស្នើអោយរដ្ឋាភិបាលប្រទេសជប៉ុន ដាក់សម្ពាធទៅកាន់រដ្ឋាភិបាលប្រ ទេសហ្ស៊កដានី ក្នុងការដោះលែង ជនជាប់ចោទ នាង Sajida Rishawi ខ្មាន់កាំភ្លើង ជាអ្នកបំផ្ទុះគ្រាប់បែក កាលពីអំឡុងឆ្នាំ ២០០៥ កន្លងទៅ ក៏ប៉ុន្តែ ការងាររបស់នាងបរាជ័យ និងត្រូវបានក្រុមសមត្ថកិច្ច ជំនាញ ចាប់ឃាត់ខ្លួនបាន សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ អស់មួយជីវិត ។
សេចក្តីរាយការណ៍បញ្ជាក់អោយដឹងថា នាង Rishawi គឺជាស្រ្តីជនជាតិ អ៊ីរ៉ាក់ ខណៈ នាង ធ្លាប់បានមាន ប្រាស្រ័យទាក់ទង ជិតស្និទ្ធជាខ្លាំង ជាមួយអតីតមេដឹកនាំ ក្រុមអាល់កៃដា នៅក្នុង ប្រទេស អ៊ីរ៉ាក់លោក Abu Musab Zarqawi ។ យោងតាមប្រភពវីដេអូ ពុំច្បាស់ការណ៍ ចំណាប់ខ្មាំងជនជាតិ ជប៉ុនអះអាងក្តែង ៗអោយដឹងថា រូបលោកអាចនឹងមានឱកាស ដោះលែងអោយមានសេរីភាពឡើងវិញ ល្គិកណា មានការ ដោះលែង នាង Sajida ដោយរដ្ឋាភិបាលប្រទេស ហ្ស៊កដានី ជាមុនសិន ។
ជាការពិត បើសិនណា ពុំមានការដោះលែង នាង Sajida នៅក្នុងរយៈពេល ២៤ ម៉ោង នោះទេ ក្រុមរដ្ឋអ៊ី ស្លាមជ្រុលនិយម នឹងសម្លាប់ចំណាប់ខ្មាំងជប៉ុន Goto ក៏ដូចជា ពីលុត បើកយន្តហោះ ប្រទេសហ្ស៊កដានី លោក Muath Kasasbeh ខណៈលោកត្រូវបានចាប់ឃាត់ខ្លួន ដោយក្រុមឧទ្ទាមខាងលើ បន្ទាប់ ពីគាត់ បើកយន្តហោះធ្លាក់ នៅក្នុងប្រទេស ស៊ីរី កាលពីអំឡុងខែមុន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ