អាមេរិក៖ កាលពីពេលថ្មីៗនេះ នាង Vanity Woder សញ្ជាតិអាមេរិក វ័យ ៣០ឆ្នាំបានធ្វើការ
ផ្ដល់បទសម្ភាសន៍មួយ ជាមួយលោក Eamon Hlomes និងនាង Ruth Langsford ក្នុងកម្មវីធី
ទូរទស្សន៍មួយ ដែលស្ដីអំពីមូលហេតុនាំអោយនាងចង់ចាក់ថ្នាំ ដើម្បីទទូលបានកំបេះគូថធំ។
លោកស្រី Ruth បានសួរទៅកាន់នាង Vanity ថា តើហេតុបានជានាងទទួលយកការចាក់
ថ្នាំប្ដូររូបរាងនាងយ៉ាងនេះ? នាងដឹងហើយថា ការចាក់ថ្នាំបែបនេះ នៅសហរដ្ឋអាមេរិក គឺវា
ខុសច្បាប់ទៀត។ នាង Vanity បានតបថា ការធ្វើបែបនេះ វាមិនសាកសមទេ ព្រោះខ្ងុំមាន
កូនពីរនាក់ទៅហើយ ម្យ៉ាងទៀតគឺវា ចំណាយប្រាក់អស់ច្រើន និងខុសច្បាប់ទៀត។ Vanity
បានបន្ដថា អ្វីដែលនាងចង់បាន គឺការប្រកួតយកឈ្នះអ្នករ៉ាំដូចគ្នា។
ចុងក្រោយនាង Vinity បានិយាយថា ការចាំថ្នំាប្ដូររូបរាងដូចនេះ គឺវាមិនល្អទេ។ ខ្ងុំគិតថាអ្នក
រាល់គ្នាកុំធ្វើវាអី។ ការចាក់ថ្នំាអោយទទួលបានកំបេះគូថធំដូចខ្ងុំនេះ គឺវាមានភាពឈឺចាប់
ណាស់ ហើយត្រូវចំណាយលុយច្រើនទៀតផង។
នេះជាវីដេអូរក្លីបស្ដីពីបទសម្ភាសន៍រវាងនាង Vanity និងលោក Eamon Holmes និង Ruth
សូមចុចដើម្បីមើល និងស្ដាប់៕
ដោយ៖ សារិន
ប្រភព៖ dailymail