ព័ត៌មានអន្តរជាតិ ៖ អំឡុងថ្ងៃពុធនេះ ក្រុមហ៊ុនអាកាសចរណ៍ កោះតៃវ៉ាន់ TransAsia Airways បានធ្វើ សេចក្តីប្រកាសអោយដឹងថា ក្រុមហ៊ុនរបស់ខ្លួន និងផ្តល់ប្រាក់សំណងក្រុមគ្រួសារ បាត់ បង់សមាជិក ម្នាក់ ក្នុងឧបទ្ទេវហេតុ ធ្លាក់យន្តហោះ ម្នាក់ ច្រើនជាងកន្លះលានដុល្លារ សឹង្ហបុរី ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកខាងលើ នឹង ផ្តល់ប្រាក់សំនង ជូនក្រុមគ្រួសារបាត់បង់សមាជិកម្នាក់ៗ ប្រមាណ ៦៤០,០០០ ដុល្លារសឹង្ហបុរី ។ គួរបញ្ជាក់ថា យន្តហោះ មានជើងហោះហើរ GE235 របស់ក្រុមហ៊ុនអាកាសចរណ៍ TransAais បានធ្លាក់ អំឡុង ថ្ងៃពុធ សប្តាហ៍ កន្លងទៅនេះ បន្ទាប់ពីបានហោះឡើង បានតែមួយភ្លែត ពីអាកាសយានដ្ឋាន Songshan ក្រុងតៃប៉ិ សរុប រួមមានអ្នកដំណើរលើនោះ ៥៣ នាក់ និងក្រុមការងារ សហសេវិក ៥ នាក់ ហោចណាស់ មនុស្ស៤២នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយហេតុការណ៍ធ្លាក់យន្តហោះលើកនេះ ។
ឃ្លីបវីដេអូខ្លី ថតពីកាម៉េរ៉ាសុវត្ថិភាពនោះ បញ្ជាក់ជាក់ស្តែងអោយដឹងថា យន្តហោះ បាន ដាំ ក្បាលចុះ បោលបុកបង្កាន់ដៃស្ពាន បន្ទាប់ពីព្យាយាមហោះ គេចចេញពីអាគារ រួចធ្លាក់ចុះចូលទន្លេ Keeling តែម្តង ហោចណាស់ មនុស្ស ម្នាក់នៅបន្តបាត់ខ្លួននៅឡើយ ខណៈ សាកសព អ្នកដំណើរ ២ នាក់ផ្សេងទៀតត្រូវ បានស្រង់ត្រលប់មកវិញ អំឡុងថ្ងៃពុធនេះ ។ លោកស្រី អ្នកនាំពាក្យ អោយ ក្រុមហ៊ុន អាកាសចរណ៍ TransAsia ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ភ្នាក់ងារសារព័ត៌មាន AFP អោយដឹងថា ៖ ពួកយើងបានផ្តល់ប្រាក់ សំណង ប្រមាណ ៦៤០,០០០ ដុល្លារសឹង្ហបុរី ជូនចំពោះក្រុមគ្រួសារ បាត់បង់សមាជិកគ្រួសារ ស្តីពីគ្រោះ ថ្នាក់ធ្លាក់យន្តហោះ ហើយពួកយើងសង្ឃឹមថា នឹងឈានដល់ចំនុច ដោះស្រាយ ដ៏ ល្អប្រសើរមួយ រវាង ក្រុមហ៊ុនអាកាសចរណ៍ និង ក្រុមគ្រួសារ ៕
- អាន ៖ អព្ភូតហេតុ សំណាងហួស ក្នុង ១ ពាន់លានគ្រោះថ្នាក់ ប្តូរទៅកាន់កៅអី អង្គុយ "រស់" មុនយន្តហោះធ្លាក់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន