CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះ ដើរដោយថាមពល អគ្គីសនី ដំបូងគេបង្អស់ ត្រៀមជាស្រេច ក្នុងការហោះហើរ

ព័ត៌មានអន្តរជាតិ ​៖ ប្រទេសចិន ឆាប់ៗខាងមុខនេះ នឹងដាក់អោយមានការដំណើរការ​ យន្តហោះដើរ ដោយថាមពលអគ្គីសនី ផលិតក្នុងស្រុកជាលើកដំបូង ចូលទៅក្នុងខ្សែសង្វាក់ផលិតកម្មហោះហើរដ៏ ច្រើនលើសលប់ ខណៈអ្នករចនាម៉ូត មានការរំពឹងទុកថានឹងអាចមានទីផ្សារធំទូលាយទាំងក្នុងស្រុក និងក្រៅស្រុក ។

គួរបញ្ជាក់ថា យន្តហោះ RX1E គ្រោងនឹងទទួលបានវិញ្ញាបនប័ត្រហោះហើរពីរដ្ឋបាលអាកាសចរណ៍ ស៊ីវិល ប្រទេសចិន មុនការមកដល់ចុងឆ្នាំនេះ ជាមួយនឹងសង្វាក់ផលិតកម្ម ហោះ ហើរ ត្រូវបានរំពឹង ទុកថា នឹងហោះហើរ នាឆ្នាំក្រោយ នេះបើយោងតាមសម្តីលោក Yang Fengtian  ជាអ្នកសិក្សាស្រាវ ជ្រាវមកពី បណ្ឌិត្យសភាវិស្វកម្ម ប្រទេសចិន កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ។

ប្រការនេះ​ វាគឺជាករណីលើកដំបូងហើយ ស្តីពីយន្តហោះអគ្គីសនី ទទួលបាន   វិញ្ញាបនប័ត្រ ពីអាជ្ញា ធរ អាកាសចរណ៍ស៊ីវិល ស្របពេលដែលភាពជោគជ័យ យន្តហោះ មួយគ្រឿង នេះ បានញ៉ាំងអោយ ប្រទេសចិន មានការនាំមុខគេ ក្នុងបទពិសោធន៍បច្ចេកវិទ្យា មួយនេះ លោក Yang បន្ថែម ។


លោក Yang ខណៈជានាយកសកលវិទ្យាល័យក្នុងស្រុក​ នាខេត្ត Liaoning ពោល  សកលវិទ្យាល័យ Shenyang Aerospace University លោកក៏ជាប្រធានដឹកនាំ ការអភិវឌ្ឍន៍ផលិតយន្តហោះដើរដោយ ថាមពលអគ្គីសនី មួយគ្រឿងនេះ ដែលមានពីរកៅអី ជាប្រភេទយន្តហោះធន់ស្រាល ។ ក្នុងនោះគម្រូ យន្តហោះត្រូវបានគេដាក់តាំងបង្ហាញនូវពិពណ៌អាកាស ដល់ទៅ ២ គ្រឿង ខណៈ មួយគ្រឿង មានតួ នាទីក្នុងការហោះបង្ហាញសមត្ថភាពរបស់ខ្លួន អំឡុងកម្មវិធី ពិពណ៌អាកាស ។

សេចក្តីរាយការណ៍ គូសបញ្ជាក់អោយដឹងថា​យន្តហោះអគ្គីសនីមួយគ្រឿងនេះ គឺដើរដោយកម្លាំងម៉ា ស៊ិនអគ្គីសនី ខណៈកម្លាំងម៉ាស៊ីនអគ្គីសនីមួយនេះ គឹបានមកពី សូឡា , fuel cells, solar cells, ultr- acapacitors, power beaming or batteries ។

គួររំឮកថា ភាគច្រើននៃយន្តហោះ ដើរដោយថាមពលអគ្គីសនី បច្ចុប្បន្ននេះ គឺជាគម្រូបង្ហាញពីបទពិ សោធន៍ជាក់ស្តែង ។ ក្នុងនោះ យន្តហោះ ដើរដោយថាមពលអគ្គីសនី ផលិតឡើងដំបូងគេបង្អស់ក្នុង ឆ្នាំ ១៩៧៣ ។ ពួកយើងមានគម្រោងឈានអោយដល់ការផលិតប្រចាំឆ្នាំ បាន ដល់ទៅ ១០០ គ្រឿង ក្នុងរយៈពេល ៣ ឆ្នាំ​ ស្របពេលដែល គម្រោងរោងចក្រ សង្វាក់ផលិតកម្ម ក្នុង   ការបង្កើតបានឡើង នូវយន្តហោះ 100 RX1E ជារៀងរាល់ឆ្នាំនោះ បានចាប់ផ្តើម នៅក្នុង   ខេត្ត Shenyang ដោយនៅក្នុង នោះ យន្តហោះ បូកផ្សំទន្ទឹមនឹងគ្នា ជាមួយនឹងសំណុំថ្ម មានតម្លៃជារួមជិត ១ លានយ័ន ។

ភាពងាយស្រួលក្នុងការប្រើប្រាស់ និងតំហែទាំ តម្លៃ     ប្រតិបត្តិហោះ  មានតម្លៃទាប សុវត្ថិភាពមាន កម្រិតខ្ពស់ និង ជាបេក្ខភាព យន្តហោះ គិតគូរពីបរិស្ថាន ប្រការទាំងនេះ នឹងនាំអោយ RX1E  ទទួល បាននូវការពេញនិយមពីទូទាំងពិភពលោក ក្នុងការទិញយកទៅប្រើប្រាស់ ក្នុងការបំណងជារួម មាន ដូចជា ៖ យន្តហោះប៉ូលីស ល្បាត យន្តហោះហ្វឹកហ្វើនការហោះហើរ យន្តហោះបម្រើអោយវិស័យកំ សាន្ត ក៏ដូចជា យន្តហោះ ធ្វើការវាស់ស្ទង់ផែនទីជាដើម ។

លោក Yang អះអាងជាមួយនឹងការរំពឹងទុកថា​ ទីផ្សារប្រទេសចិន ហោចណាស់ តម្រូវការយន្តហោះ​មានដល់ទៅ ១០០០ គ្រឿង ដើម្បីឆ្លើយតបទៅនឹង តម្រូវការដ៏ច្រើនលើសលប់ នៅក្នុងប្រទេសនេះ
ខណៈមានទម្ងន់ធ្ងន់បំផុតត្រឹមតែ ៤៨០ គ.គ យន្តហោះមួយ  គ្រឿងនេះ មានល្បឿនហោះហើរ បាន ដល់ទៅ ១៦០ គ.ម ក្នុងមួយម៉ោង ស្របពេលដែលអាច     ហោះហើរបាន រយៈពេលសរុប ៩០ នាទី ក្នុងលក្ខខ័ណ្ឌថាមពលថ្ម សាកពេញ ។ មិនត្រឹមតែប៉ុណ្ណោះ RX1E  អាចផ្ទុកបានទម្ងន់ មានគីឡូធ្ងន់ និងហោះបានដល់ទៅ ២៣០ គ.ម ស្រប ពេលដែលអាចហោះបានក្នុងរយៈកំពស់ខ្ពស់ ជិត ៣០០០ ម៉ែត្រ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong