CamNews

ម៉ូដែល 

ទស្សនា street style របស់តារាអន្ដរជាតិ កាលពី សប្ដាហ៍ដំបូង នៃខែសីហា

នៅក្នុងអត្ថបទស្ដីអំពីស្ទីលសម្លៀកបំពាក់បែប street style  ថ្មីមួយនេះ យើងខ្ញុំសូមអញ្ជើញមិត្ត
អ្នកអាន មកទស្សនានូវស្ទីលដ៏គួរឱ្យចាប់អារម្មណ៍របស់តារាមួយចំនួន មកពីអាមេរិក អង់គ្លេស
ឬកូរ៉េខាងត្បូង ថាតើមានអ្វីប្លែក និងគួរយកមកអនុវត្តតាម!

ស្រីស្អាតរបស់កូរ៉េខាងត្បូង នាង Ji Yeon របស់ក្រុមចម្រៀងស្រី T-ara នៅតែស្រឡាញ់ការរួម
ផ្សំរវាងពណ៌ស និងពណ៌ខ្មៅ។ Ji Yeon ស្លៀកខោខ្លីលើគល់ភ្លៅពណ៌ខ្មៅ បង្អួតជើងទាំងពីរដ៏
ស្រឡូន និងសខ្ចីរបស់ខ្លួន រួមនឹងអាវយឺតពណ៌ស រំលេចដោយលេខធំៗ។

 
ជាមួយនឹងពណ៌ខ្មៅនិងស ដូចគ្នា ប៉ុន្ដែស្រីស្អាត Lee Qri ជ្រើសរើសអាវយឺតពណ៌ស ផ្សំជា
មួយសំពត់លើជង្គង់ពណ៌ខ្មៅ។ បែបនេះក្ដី ស្បែកជើងដែលនាងប្រើប្រាស់ ហាក់មិនសូវជាស៊ី
គ្នាប៉ុន្មានជាមួយជើងទាំងពីររបស់នាង។

 
Ham Eun-jeong បង្ហាញភាពខ្លាំងក្លាជាមួយអាវវាលក្លៀក ខោខៅប៊ោយរហែក និងស្បែកជើង
កែងចោទបាតស្មើ។

 
Sulli (Choi Jinri) របស់ក្រុម F(x) ដូចជាមិនមានអារម្មណ៍ល្អប៉ុន្មាននៅពេលត្រូវបានក្រុមអ្នក
យកព័ត៌មានតាមថតរូប នៅឯព្រលានយន្ដហោះ។ នាងស្លៀកពាក់យ៉ាងសាមញ្ញ ដោយគ្រាន់
តែពាក់អាវយឺតក្រាស និងខៅវែងពណ៌ខ្មៅ ចំណុចលេចធ្លោគឺកាបូប Mulberry Alexa ដែល
មានពណ៌ក្រហមទុំ។

 
ដូចដែលបានប្រទះឃើញកាលពីពេលមុនៗ Miley Cyrus នៅតែចូលចិត្តស្លៀកខោខ្លី និងចង
អាវបង្ហាញផ្ចិត។ ប៉ុន្ដែលើកនេះ នាងបែរជាជ្រើសរើសពណ៌សដ៏ស្រស់ស្អាត។ ស្បែកជើងរាង
កីឡារបស់នាង ក៏ជួយធ្វើឱ្យនាងពេញដោយថាមពល។


ជាមួយនឹងស្ទីលរបស់ខ្លួន Kristen Steward ពាក់អាវយឺតពណ៌សចងចំហៀង និងស្លៀកខោ
ខៅប៊ោយដាច់រហែក។ សម្លៀកបំពាក់ដែលមិនអាចខ្វះបានរបស់នាង គឺស្បែកជើងកីឡា និង
មួកបែបបុរស។

ស្រីស្អាត Emma Watson ប្រើប្រាស់ឈុតរ៉ូបវែង មានខ្សែក្រវាត់តូចជាចំណុចកណ្ដាល។ ខ្សែ.ក
និងស្បែកជើងបាតស្ដើងរបស់នាង បានក្លាយជាចំណុចលេចធ្លោជាងគេ។ ក្នុងឈុតសម្លៀក
បំពាក់នេះ Emma Watson ក្លាយជាសុភាពនារីជាងពេលណាៗទាំងអស់។

 
Chloe Moretz ប្រើប្រាស់ឈុតខ្មៅ ចាប់ពីខោ ស្បែកជើង និងកាបូប។ ប៉ុន្ដែ ដោយសារអាវធំ
denim នាងនៅតែមានភាពលេចធ្លោ។
 


Ashley Greene បង្ហាញភាពមាំមួន ក្នុងឈុតសម្លៀកបំពាក់ រួមមានអាវ croptop ពណ៌លឿង
mix ជាមួយខោខ្លីលើជង្គង់ និងស្បែកជើងកវែងមធ្យម ពណ៌ប្រផេះ។ កាបូប និងវ៉ែនតាក៏ជារបស់
ដែលមិនអាចខ្វះបានរបស់នាង។

 
Vanessa Hudgens ស្ដែងចេញនូវភាពជានារីវ័យក្មេង ទាន់សម័យ ក្នុងឈុតសម្លៀកបំពាក់បែប
កីឡា ៖ អាវ crop-top និងខោខ្លីសម្រាប់ហាត់កីឡា។  

 
Rosie Hungtington-Whiteley មានភាពទាក់ទាញនៅតាមដងផ្លូវ ក្នុងសម្លៀកបំពាក់ប្លែកភ្នែក
ដោយអាវចងខ្សែបង្ហាញផ្ចិត និងដើមទ្រូងយ៉ាងស៊ិចស៊ី។

 
Alessandra Ambrosio ស្រស់ស្អាត និងក្មេងជាងវ័យ ជាមួយខោអៀម ដែលជា hot trend នៃរដូវ
ក្ដៅឆ្នាំនេះ។ អាវស្ដើងពណ៌ស ក៏ស័ក្ដិសមជាមួយនឹងខោអៀមផងដែរ។


ដោយ ៖ តារា
ប្រភព ៖ K14


Tags: street style Ji Yeon Lee Qri Miley Cyrus Choi Jinri