CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូព្រឺក្បាល រកឃើញមូលហេតុពិត សោកនាដកម្មផ្លូវដែក សម្លាប់មនុស្ស យ៉ាងហោច ៨០ នាក់

ព័ត៌មានអន្តរជាតិ ៖ ពិតណាស់​​   កាលពីវេលាព្រឹកម្សិលមិញនេះ  ទំព័រសារព័ត៌មានយើងខ្ញុំ
ធ្លាប់បានចេញផ្សាយរួចម្តងមកហើយ នូវករណីសោកនាដកម្មផ្លូវដែក ផ្ទុះឆេះរថភ្លើងដែល
បានសម្លាប់មនុស្សជាច្រើនសិបនាក់ នៅឯប្រទេសអេស៉្បាញ

យ៉ាងណាមិញ  មកទល់នឹងពេលនេះ  បើយោងតាមប្រភពសារព័ត៌មានចុងក្រោយបង្អស់
បានអះអាងអោយដឹងថា     វេលាថ្មើរនេះ  ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត
កើនឡើងដល់ យ៉ាងហោចណាស់ ៨០ នាក់ ស្របពេលដែលក្រុមមនុស្សច្រើនជាង១០០
នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល។

ដោយឡែក បើនិយាយពីមូលហេតុពិត ដែលបានបណ្តាលអោយកើតមានឡើងនូវគ្រោះ
ថ្នាក់ដ៏រន្ធត់មួយនេះ      ក៏ត្រូវបានរកឃើញផងដែរ  ក្រោយពីធ្វើការតាមដានស៊ើបអង្កេត
នោះគឺ    បណ្តាលមកពីការបើករថភ្លើងក្នុងល្បឿនមួយដ៏លឿនមែនទែន   លើសពីការកំ
ណត់ទុករបស់ច្បាប់ ពោលគឺ អ្នកបើកបររថភ្លើងបើកក្នុងល្បឿន​​ ដល់ទៅជិត ២០០ គ.ម
ក្នុងមួយម៉ោង ស្របពេលដែលច្បាប់ចែង​ និងកំណត់ថានៅពេលណាមកដល់ទីប្រជុំជន
មួយនេះ     ពោលគឺ កន្លែងកើតហេតុ រថភ្លើងតំរូវអោយបើកក្នុងល្បឿនតែ ៨០ គ.ម ក្នុង
មួយម៉ោងតែប៉ុណ្ណោះ។

ដោយសារតែការបើករថភ្លើង  ក្នុងល្បឿនមួយដ៏លឿនហួសកំរិតនេះហើយ ទើបធ្វើអោយ
រថភ្លើង   បើកធ្លាក់ចេញពីផ្លូវ និង បណ្តាលអោយកើតមានឡើង  នូវ សោកនាដកម្ម ដ៏គួរ
អោយរន្ធត់នេះតែម្តង។ ខាងក្រោមជាវីដេអូ  តាមដានទស្សនាបន្តិចទៅ ដើម្បីអោយជ្រាប
កាន់តែច្បាស់ ៖

ដោយ​ ៖ រិទ្ធី
ប្រភព ៖ yahoo


Tags: international news strange news video news pics