CamNews

ព័ត៌មានអន្តរជាតិ 

ព្រឺក្បាល ព្រោះសាហាវហួស ចូលឆ្មក់ ជំរុំកម្មករ យកថ្ម ចាប់ខ្លួន ដោយបាញ់ និងសម្លាប់កាត់ក្បាល អស់ ៣៦ នាក់

ព័ត៌មានអន្តរជាតិ ៖ បុគ្គលិកចុះជួយការងារស្ម័គ្រចិត្ត រួមទាំងមន្រ្តីក្នុងស្រុកអះអាងអោយដឹងថាហោច ណាស់ កម្មករ យកថ្ម ៣៦ នាក់ ត្រូវបានឧក្រិដ្ឋជនសម្លាប់ ភាគខាងជើងជិតទីក្រុង Manderaប្រទេស កេនយ៉ា ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានប៊ីប៊ីស៊ី បន្តអោយដឹងថា ការវាយប្រហារពីក្រុម ផ្តាច់ខ្លួន មូស្លឹម តួ យ៉ាងជាក្រុមសកម្មប្រយុទ្ធពុំមែនមូស្លឹម បានធ្វើការវាយប្រហារ ដោយ    បាញ់សម្លាប់ ជនរងគ្រោះជា អ្នកកាន់សាសនាកាតូលិក ។ ក្រុមសកម្មប្រយុទ្ធ ឥស្លាមជ្រុលនិយម មក ពីមូ​លដ្ឋានសូម៉ាលី ជាក្រុម al-Shabab បានសម្លាប់មនុស្ស ហោចណាស់ ២៨ នាក់ ដោយមានការវាយប្រហារទៅលើរថយន្តក្រុង គោលបំណង វាយប្រហារទៅលើ ក្រុមផ្តាច់ខ្លួនចេញពី សាសនាមូស្លឹម កាល ពីសប្តាហ៍កន្លងទៅនេះ ដូចគ្នាដែរ​ ។


ដោយឡែក ករណីលើកនេះ​ មានជាការវាយប្រហារសម្លាប់ក្រុមកម្មករ យកថ្ម បាន  កើតឡើងកាលពី វេលាព្រឹកថ្ងៃអង្គារនេះ ក្នុងនោះ សាក្សីឃើញហេតុការណ៍ បញ្ជាក់ថា ជនរងគ្រោះ ត្រូវ បានក្រុមឧក្រិដ្ឋ ជនចាប់យកទៅ នាយប់រំលងអាធា្រត្រ ខណៈពេលដែលពួកគេកំពុងលង់  លក់ក្នុងសុបន្តិ នៅក្នុងជុំរុំ នាកន្លែងធ្វើការយកថ្ម របស់ពួកគេ ។

មេបញ្ជាការប៉ូលីសក្នុងស្រុកអោយដឹងថា​ ក្រុមឧក្រិដ្ឋ ធ្វើការវាយប្រហារ ទៅ  លើគោលដៅ រាល់ក្រុម​កម្មករយកថ្មទាំងឡាយណា ដែលមិនមែន កាន់សាសនា មូស្លឹម     នៅឯ កន្លែងយកថ្ម ក្រុង Kormey រយៈចម្ងាយប្រមាណ ១៥ គ.ម ពីទីក្រុង Mandera ។ យ៉ាង  ណា មិញ ភ្នាក់ងារ សារព័ត៌មាន Reuters បានដកស្រង់ សាក្សី និយាយអោយដឹងថា ជនរង  គ្រោះ ភាគច្រើន ត្រូវបានគេបាញ់សម្លាប់ ចំក្បាល ខណៈ ជនរងគ្រោះ ៤ នាក់ ត្រូវបាន  ក្រុម ឧក្រិដ្ឋជន កាត់ក្បាល សម្លាប់ ។ យប់ថ្ងៃច័ន្ទ កន្លងទៅនេះ ហោចណាស់ មនុស្ស ម្នាក់  ស្លាប់ បាត់បង់ជីវិត ខណៈ ១២ នាក់ផ្សេងទៀត បានរងរបួស ធ្ងន់ ស្រាល ក្រោយពីខ្មាន់កាំភ្លើង បើកការវាយប្រហារ បាញ់ បោះគ្រាប់ពិត និង បំផ្ទុះសារជាតិផ្ទុះ ចូលទៅក្នុងបារ មួយកន្លែង ក្នុងក្រុង Wajir ។


យ៉ាងណាមិញ ពុំទាន់មានក្រុមណាមួយ​ ចេញមុខមក ទទួល ស្គាល់ថាជាការវាយប្រហាររបស់ខ្លួននៅ ឡើយទេ ខណៈការវាយប្រហារទាំងពីរលើក គឹបានកើតឡើង ជិត  ព្រំ ប្រទល់ដែន ប្រទេស សូមាលី ជាខ្លាំង ។ គួររំឮកថា ក្រុម Al-Shabab បានឈានជើងចេញយុទ្ធនាការរបស់ខ្លួន នៅក្នុងប្រទេស កេន យ៉ាងចាប់តាំងពីឆ្នាំ ២០១១ នៅពេលដែល ប្រទេស កេនយ៉ា បាន សម្រេច   ចិត្ត ប្រើពលទាហាន ប្រ ឆាំងតបជាមួយនឹងក្រុមសកម្មប្រយុទ្ធ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Kenya Africa