CamNews

តារា 

លោក Chatburirak pat​ ដែលជាប្អូនប្រុសបង្កើតរបស់ លោក Boy Pakorn ប្រតិកម្មរឿងមួយ ដែលគេចោតមកលើខ្លួន

ព័ត៌មានកំសាន្ត ៖ លោក Chatburirak pat​ ដែលជាប្អូនប្រុសបង្កើតរបស់ លោក Boy Pakorn ប្រតិកម្មរឿងមួយ ដែលគេចោតមកលើខ្លួន​ថា លោកគឺជាខ្ទើយ ស្របពេលនេះរូបលោកក៏ចេញមុខបដិសេដផងដែរ ថានេះមិនមែនជាការពិតនោះទេ ព្រោះលោកគឺជាប្រុសពេញលក្ខណៈ ។

តារាសម្តែងតួក្បត់នៅរឿង "បុផ្ផាលាក់លម្អង"​ រូបហាក់មិនពេញចិត្តទាល់តែសោះ ក្រោយពីលេចលឺពាក្យមិនគួរឲ្យជឿថា លោកគឺជាខ្ទើយបែបនេះ ។ ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ sanook កាលពីថ្ងៃទី​ ២០ ខែមីនានេះ បានឲ្យដឹងថា លោក Chatburirak pat​ បញ្ជាក់មហាជនដឹងយ៉ាងច្បាស់ថា រូបលោកគឺជាមនុស្សប្រុស ហើយក៏មានស្រលាញ់មនុស្សស្រីដែលមិនមែនស្រលាញ់ភេទដូចគ្នានោះទេ ៕













ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook 


Tags: Boy pakorn Chatburirak pat​