ថៃ ៖ ក្នុងចំណោមមិត្តភក្តិជាច្រើន អ្នកខ្លះក៏រៀបការហើយ ចំនែកឯអ្នកខ្លះទៀតក៏មានសង្សារហើយគ្រប់គ្នាដែរ ប៉ុន្តែក្រលេកមកមើលជាមួយនិងកំពូលតារាសម្តែងប្រុសលោក Boy pakorn គឺនៅមិនទាន់មានអ្នកណាម្នាក់នៅក្នុងចិត្តនៅឡើយទេ ។
នៅក្នុងកិច្ចសម្ភាស៍មួយ តារាសម្តែងវ័យ ៣៤ ឆ្នាំរូបនេះបាននិយាយថា គាត់មិនទាន់ចង់មានសង្សារព្រោះខ្លួនមិនសូវមានពេលទំនេរដើម្បីផ្តល់ឲ្យនាង ម្យ៉ាងវិញទៀតខ្លួនចូលចិត្តជីវីតបែបឯករាជ្យនិងស៊េរីភាព ដូច្នេះហើយទើបមិនទាន់ចង់ចំណាយពេលទៅលើស្នេហា ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Boy pakorn បន្ថែមថា ប្រសិនបើខ្លួនរកឃើញមនុស្សស្រីម្នាក់ណាត្រូវចិត្ត លោកនឹងពង្រឹងស្នេហាជាមួយស្រីម្នាក់នោះឲ្យល្អប្រសើរ ។
សម្រាប់ក្នុងឆ្នាំថ្មីនេះ កូនប្រុសច្បងក្នុងគ្រួសារ Chatburirak រូបនេះមានរឿងភាគចំនួន ២ ដែលកំពុងសម្តែង ព្រមទាំងមានមុខជំនួញធំមួយនៅក្នុងដៃថែមទៀតផង ៕
ប្រែសម្រួល គន្ធា
ប្រភព ៖ sanook