ថៃ ៖ ក្មេងស្រីម្នាក់ឈ្មោះ Nong Wanmai ត្រូវបានគេដឹងថា គឺជាក្មេងកំព្រាដែលក្រុមគ្រួសារ លោក Boy Pakorn សុំយកមកចិញ្ចឹម ដោយសារតែគ្រួសារនេះគ្មានកូនស្រី ពោលគឺមានបងប្អូនបីនាក់សុទ្ធតែប្រុស ។
ថ្មីៗនេះ Nong Wanmai ត្រូវបានគេដឹងថា បានចូលសម្តែងខ្សែភាពយន្តខ្នាតធំមួយដែលមានចំណងជើងថា "The Lake" ។ នៅក្នុងនោះផងដែរ កូនស្រីពៅនៅក្នុងគ្រួសាររូបនេះបាននិយាយថា "នេះគឺជាខ្សែភាពយន្តដែលខ្ញុំចង់សម្តែង ហើយមនុស្សជាច្រើននឹងទៅមើល។ នៅក្នុងខ្សែភាពយន្ត ខ្ញុំបានលេងជាតួ May ហើយខ្ញុំបានរត់គេចពីសត្វចម្លែក។ ខ្ញុំសម្តែងធ្វើជាខ្លាច និងរត់រហូត។ ប្រសិនបើខ្ញុំបានជួបរឿងបែបនេះនៅខាងក្រៅ ពិតណាស់ខ្ញុំពិតជារត់ជាងក្នុងរឿងទៀត" ។
សម្រាប់លុយដែលបានមកពីការសម្តែង Nong Wanmai និយាយថា នាងនិងធ្វើដូចជាបងប្រុសទាំងបីគឺលោក Hear Boy, Hear Nong និង Hear Pat ព្រោះនាងគឺជាកូនពៅក្នុងគ្រួសារ ហើយយើងអាចចែករំលែកវាជាមួយគ្នា ព្រោះយើងគឺជាគ្រួសារតែមួយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook