CamNews

តារា 

វីវរហើយ ប្អូនស្រីពៅ Boy Pakorn ទឹកភ្នែកមិនដឹងមកពីណា គ្រាន់តែលឺបងប្រុសថាចង់មានសង្សារនឹងគេ

ថៃ ៖ ក្មេងស្រី Wan Mai ដែលត្រូវបានគេដឹងថា គឺជាកូនស្រីពៅប្រចាំត្រកូល Chatburirak បានទម្លាយឲ្យដឹងថា ខ្លួនមិនចង់ឲ្យបងប្រុសមានសង្សារនោះទេ ។ 


យោងតាមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតបន្ទាប់ពីបញ្ចប់កម្មវិធី Amazing Kids Day នាង Wan Mai បាននៅជាមួយនិងបងប្រុសរបស់នាងគឺលោក Boy Pakorn ព្រមទាំងផ្តល់កិច្ចសម្ភាស៍ឲ្យអ្នកកាសែតផងដែរ ។ ដោយសារតែក្នុងចំណោមមិត្តភក្តិអ្នកខ្លះរៀបការហើយអស់ ចំណែកឯអ្នកផ្សេងទៀតក៏មានសង្សារហើយនោះ លោក Boy ក៏ត្រូវអ្នកកាសែតសាកសួរអំពីរឿងគូស្នេហ៍ ។ 


ដូចដែលបានរួចមកហើយ មានហ្វេនៗជាច្រើនតែងតែចង់ឲ្យ Boy មានសង្សារនឹងគេ ខណៈឆ្នាំនេះលោកមានវ័យដល់ទៅ ៣៤ ឆ្នាំហើយ ។ លលេងជាមួយនិងអ្នកកាសែត Boy ក៏ឆ្លើយថាលោកក៏ចង់មានសង្សារនឹងគេ គ្រាន់តែលឺបែបនេះភ្លាមនាង Wan Mai ទឹកភ្នែកហូររហាមមិនដឹងមកពីណា ព្រោះក្លាយថានៅពេលដែលបងប្រុសមានសង្សារមិនមានអ្នកណាលេងជាមួយនាងដូចមុន ៕




ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ sanook


Tags: Boy pakorn Chatburirak pat​ Wan Mai