CamNews

យល់ដឹង 

អាថ៌កំបាំង ២យ៉ាង ការពារភ្នែកពីពន្លឺកញ្ចក់កុំព្យួទ័រ

សុខភាពភ្នែក គឺជារឿងដ៏សំខាន់បំផុត សំរាប់មនុស្សគ្រប់គ្នា មិនថា មនុស្សប្រុស ស្រ្តី ចាស់
ឬ ក្មេងនោះទេ។ អ្នកត្រូវតែថែរក្សា ភ្នែករបស់អ្នកឱ្យមានសុខភាពល្អ ជានិច្ច  ព្រោះថា ភ្នែក
ជាវត្ថុ ដ៏មានតំលៃមួយ ដែលអាចឱ្យអ្នក មើលឃើញអ្វីៗគ្រប់បែបយ៉ាង នៅលើភពផែនដីដ៏
ស្រស់ស្អាតមួយនេះ។ ដូច្នេះ អ្នកត្រូវដឹងពីវិធីមួយចំនួន ដែលអ្នកជួយខ្លួនឯងបាន ឱ្យជៀស
ផុតពីជំងឺភ្នែក​ និង ការពារភ្នែករបស់អ្នកឱ្យមានសុខភាពល្អ។

ខាងក្រោមនេះ គឺជាវិធី មួយចំនួន អាចការពារភ្នែករបស់អ្នក ពីពន្លឺកញ្ចក់កុំព្យួទ័រ៖

 

សំរាកភ្នែក៖ ក្រោកចេញពីមុខកញ្ចក់កុំព្យួទ័រ របស់អ្នក  រៀងរាល់ ៣០នាទីម្តង  រួចដើរចុះ
ឡើង សំឡឹងរកមើល  រុក្ខជាតិពណ៌បៃតង  ដូចដើមឈើ   ដែលមាននៅជិតកន្លែងធ្វើការ
ដើម្បីឱ្យភ្នែក របស់អ្នក បានសំរាកគ្រប់គ្រាន់។

យោងតាមអ្នកជំនាញផ្នែកភ្នែក នៅទីក្រុងញ៉ូយក បានឱ្យដឹងថា ការសំរាកភ្នែក រយៈពេល
ខ្លីគឺជាប្រសើរជាងរយៈពេលវែង ដោយសំរាក រយៈពេល ២ ទៅ៣នាទី រៀងរាល់១៥ ទៅ
២០នាទីនៅពេលអ្នកមុនកុំព្យួទ័រ និង៥នាទី រៀងរាល់ ៣០នាទីម្តង  និង ១០នាទី រៀងរាល់
១ម៉ោងម្តង។

សំឡឹងមើលចុះឡើង៖ សំឡឹងមើល  អ្វីដែលនៅឆ្ងាយ ពីខ្លួនរបស់អ្នក  រយៈពេល ១០
ទៅ១៥វិនាទី នៅពេលអ្នកមានអារម្មណ៍ក្តៅ ឬ ស្រវាំងភ្នែក ដោយសារនៅមុខកញ្ចក់កុំព្យួ
ទ័រយូរពេក។

ធ្វើបែបនេះ ១០ដង ដោយសំឡឹងមើលវត្ថុអ្វីមួយ  រយៈពេល១០ ទៅ១៥វិនាទី រួចបិទបើក
ភ្នែករបស់អ្នករៀងរាល់ ១០ទៅ១៥វិនាទីម្តង វានឹងជួយ កាត់បន្ថយគ្រោះថ្នាក់នៃជំងឺភ្នែក។
ជាពិសេស សំរាប់អ្នកដែលធ្វើការងារជាមួយនឹងកុំព្យួទ័រតែម្តង៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ theatlantic

 


Tags: knowledge how to protect eyes from computer