CamNews

រថយន្ត 

Jaguar XE 2016​ រូប​រាង​ស្រស់សង្ហា​ ទាន់​សម័យ និង មាន​​ថាម​ពល​កម្លាំង​ខ្លាំង (មានវីដេអូ)

Jaguar គឺជាក្រុមហ៊ុនដែលត្រូវបានគេទទួលស្គាល់ថា ពិតជាផលិតរថយន្ដបានទំនើប សម្រាប់​​បម្រើ​​សេចក្ដី​​ត្រូវ​​ការ​​របស់​អតិ​ថិជន ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន សូម​ណែនាំ​បង្ហាញ​រថយន្ដ​ស៊េរីថ្មី​មួយ ទៀត​ គឺ Jaguar XE ប្រចាំឆ្នាំ ២០១៦។ 

រថយន្ដទំនើប Jaguar XE 2016 នេះគឺត្រូវបានផលិតឡើង ក្នុងកំណែទម្រង់ថ្មីនៃ​រូប​រាង​អាលុយ​មីញ៉ូម​ ស្រប​តាម​​ស្ដង់​ដា​រថយន្ដស្ពត។ សម្រាប់ទស្សវត្សថ្មីនៃការវិវឌ្ឍរបស់ក្រុមហ៊ុនផលិតរថយន្ដ​អាលុយ​មីញ៉ូម​មួយ​​នេះ ​បាន​ផ្កល់​​ឲ្យ​នូវ​ភាព​អស្ចារ្យ ​ទាំង​ទំនុក​ចិត្ដ​ខាង​ក្នុងនិង​ខាង​ក្រៅ។​ ស្របនិងការរីក​ចម្រើន​លឿន​​បែប​​នេះ ​Jaguar ​គឺជា​ក្រុមហ៊ុនមួយដែលបោះជំហានធំបំផុតក្នុងការឆ្នៃលើទម្រង់ម៉ាស៊ីន​ដែលរាប់បញ្ចូលទាំង បរិក្ខា​ខាង​ក្រៅ គួបផ្សំ​និងរូបរាងទាំងមូលផងដែរ។ 

លក្ខណៈ​ពិសេសរបស់ Jaguar XE 2016 គឺ ជារថយន្ដផលិតសម្រាប់ឆ្នាំ ២០១៦ សមាស​ភាព​ម៉ាស៊ីន​ ៦​ (V6) ប្រើប្រអប់លេខអូតួ ប្រភេទ ZF 8HP45 ត្រូវនិងខ្នាតរង្វាស់ ៣៤០ សេស និង ៣.០ liter ​ហើយ​អាច​ប្រើ​ប្រាស់​ល្បឿនកំពូល ២៤៩ គ.ម​ក្នុងមួយម៉ោង។ រីឯតម្លៃវិញគឺ​ ៣៣០០០ ដុល្លារ។​











ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed  


Tags: Vehicle Jaguar XE 2016