CamNews

យល់ដឹង 

តើនៅលើឋាន ព្រះច័ន្ទ មានសីតុណ្ហភាព ប៉ុន្មានអង្សាសេ?

អវកាស៖ បើទោះបីជា ឋានព្រះច័ន្ទ (Lunar) ស្ថិតនៅក្នុងគន្លង វិលជុំវិញផែនដី ដែលឆ្ងាយ ល្មមពីព្រះអាទិត្យ ក៏ដោយ ក៏ប៉ុន្តែសីតុណ្ហភាព លើផ្ទៃព្រះច័ន្ទ (នៅពេលថ្ងៃ) គឺខុសដាច់ ស្រឡះពីនៅលើផែនដី។ សាកទាយទៅមើល ថា វាក្តៅជាង ឬ ត្រជាក់ជាង?

លោក អ្នកមួយចំនួន ប្រាកដជាគិតថាត្រជាក់ជាង តែតាមពិតនោះ វាក្តៅជាង និង ត្រជាក់ ជាងផែនដីដាច់តែម្តង។ កាលពីឆ្នាំ ២០១២ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រចាត់ទុកថា ជាឆ្នាំ ក្តៅបំផុតសម្រាប់ព្រះច័ន្ទ ដោយផ្នែកម្ខាង ដែល ព្រះអាទិត្យជះពន្លឺចំ មានសីតុណ្ហភាព ១២៣ អង្សាសេ និង ម្ចាងដែលងងឹត មានសីតុណ្ហភាពធ្លាក់ចុះដល់ ដក ១៥៣ អង្សាសេ។

ដោយឡែកសម្រាប់ផែនដីវិញ សីតុណ្ហភាពខ្ពស់បំផុត មានដល់ជិត ៧០ អង្សារសេ (តំបន់ វាលខ្សាច់មួយចំនួន នៅមជ្ឈិមបូព៌ា) និង ដក ៨១ អង្សាសេ នៅតំបន់ដែលត្រជាក់បំផុត៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news,  Breaking news,  World news,  Unt news,  Hot news,  USA,  United States,  Nasa,  Blue moon,  SLS