យានយន្ដ៖ រយៈពេល ២ថ្ងៃកន្លងមកនេះ មានការបែកធ្លាយរូបភាពជាច្រើន លើបណ្ដាញសង្គម ហ្វេសប៊ុក អំពីផលិតផលរបស់ក្រុមហ៊ុន Honda គឺ Honda Dream C125 ស៊េរីឆ្នាំ ២០១៦ ជាមួយនឹងរូបរាង ដ៏ស្រស់ដដែល និងបរិកា្ខបំពាក់ផ្លាស់ប្ដូរ។
រូបភាពជាច្រើនសន្លឹកដែលត្រូវបានគេអះអាងថា ជាម៉ូដែល Honda Dream C125 ស៊េរីឆ្នាំ២០១៦ បានទទួលការចាប់អារម្មណ៍ជាខ្លាំង ពីបណ្ដាប្រិយមិត្ដលើសង្គម ហ្វេសប៊ុក ជាមួយនឹងភាព ស្រស់ស្អាត នឹងថ្មីស្រឡាង លើរួបរាងតែម ដែករានខាងមុខ(កាងមុខ) បំពាក់មកជាមួយ ព៌ណខ្មៅ និងដែកខាងក្រោយ(កាងក្រោយ) មានលក្ខណៈខុសប្លែកពីជំនាន់មុនចាប់ពីស៊េរីឆ្នាំ ២០០៦ ពោលមានរាងស្រដៀងគ្នាទៅនឹង ស៊េរីឆ្នាំ ២០១៥ ដោយមិនប្រើជ៍រកៅស៊ូនោះទេ ហើយទម្រងដែក មានរាងសំប៉ែត ។
ទន្ទឹមនឹងការលេចខ្លួនឡើងដោយស្ងាត់ៗនេះ ក៏មានប្រិយមិត្ដខ្លះយល់ថា ម៉ូដែលមួយនេះ ហាក់ដូចមិនមែនជា ស៊េរីឆ្នាំ ២០១៦ នោះទេ ពោលអាចជាស៊េរីឆ្នាំ ២០០៣ នេះបើមើលតាមបរិក្ខាសំភារៈបំពាក់ខាងក្រៅ។ ប៉ុន្ដែទោះជាយ៉ាងណា នៅមិនទាន់មានប្រភពណា មួយមកបញ្ជាក់ឲ្យច្បាស់នៅឡើយទេ ថានេះពិតជាម៉ូដែល Honda Dream C125 ស៊េរីឆ្នាំ ២០១៦ មែននោះ ។
តោះទស្សនារូបភាពទាំងអស់គ្នាមើល ថាមានអ្វីខ្លះគួរកត់សំគាល់?
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Facebook