ទូរសព្ទម៉ូដែលថ្មីដ៏ភ្លឺរលោង និងមានតម្លៃថ្លៃ Samsung Galaxy S20 Ultra ឥឡូវនេះ ទទួលបានការ Update សូហ្វែរ ដំបូងរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមក។ នេះ គឺជាការបញ្ចេញនូវការ Update សូហ្វែរជំនាន់ថ្មីលើទឹកដៃកំណើតនៃក្រុមហ៊ុន Samsung ពោលគឺនៅកូរ៉េខខាងត្បូង ហើយការ Update ថ្មីនេះ នឹងធ្វើឱ្យគុណភាពកាម៉េរ៉ាថតកាន់តែច្បាស់ល្អ ។ លើសពីនេះទៀត មុខងារបាញ់ភ្លើងស្វ័យប្រវត្ដិ(Auto Flash) នឹងមានគុណភាពប្រសើរជាងមុន ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត លោកអ្នកនឹងទទួលបាននូវកម្រិតរបាំងការពារសុវត្ថិភាព ដែលចេញនៅខែមីនា ២០២០ ក្រោយពីលោកអ្នកដំឡើងការ Update ដែលមានទំហំ 418 MB នេះ។ មែនហើយ នេះជាការ Update កម្រិតសុវត្ថិភាព សម្រាប់ពេលអនាគត ក៏ប៉ុន្ដែវាមិនមែនជារឿងថ្មីទេ ដែលក្រុមហ៊ុន Samsung បានបញ្ចេញការ Update សូហ្វែរស្រដៀងគ្នានេះ ពោលគឺតែងតែបញ្ចេញមុន Google រាល់ពេល ។
សូមលោកអ្នកជ្រាបចុះថា ទូរសព្ទម៉ូដែលថ្មី Samsung Galaxy S20 Ultra នេះ នឹងមានវត្ដមានលើទីផ្សារពិភពលោក នៅខែក្រោយនេះ ។ ដូច្នេះ ការ Update នេះ នឹងរង់ចាំអតិថិជន ដំឡើងនៅថ្ងៃមួយ ដែលពួកគាត់បកកេះដកទូរសព្ទចេញពីប្រអប់ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ gsmarena