យានយន្ដ៖ ក្រុមហ៊ុន Honda បានសម្រេចលទ្ធផលជោគជ័យ ស៊េរីថ្មីទាំងស្រុងហើយជាមួយម៉ូដែល Honda Odyssey ស៊េរីឆ្នាំ ២០១៦ ដែលជារថយន្ដវែងលក្ខណៈលំដាប់គ្រួសារ។
អស់រយៈកាលជាច្រើនស៊េរីកន្លងមកហើយ ដែលម៉ូដែលមួយនេះ ទទួលបានការគាំទ្រច្រើន មិនថាក្នុងស្រុករឺក្រៅស្រុកនោះទេ។ Honda Odyssey ស៊េរីឆ្នាំ ២០១៦ នេះ ត្រូវបានក្រុមហ៊ុន ប្រចាំប្រទេសជប៉ុន ធ្វើការឧទ្ទេសនាមថា ជាប្រភេទរថយន្ដដែល ប្រើសមាសភាពគុណភាពជាចំបង គួបផ្សំនឹងបច្ចេកវិទ្យាគ្រប់គ្រងទាន់សម័យ ដែលផ្ដល់ទំនុកចិត្ដខ្ពស់ដល់ អ្នកស្នាក់អាស្រ័យ ធ្វើដំណើរជាមួយ Honda Odyssey នេះ ។
ក្រៅពីសមាសភាពរូបរាងរម្យទមសម្រាប់គ្រួសារទៅ Honda Odyssey 2016 មិនបានកែប្រែបរិមាណកម្លាំងម៉ាស៊ីននោះទេ ពោលគឺ នៅតែរក្សាបាននៅកម្លាំង ៦ ម៉ាស៊ីន (V6) ខ្នាតរង្វាស់ស៊ីយោប្រេង ៣.៥ liter ត្រូវនឹងថាមពលកម្លាំង ២៥០ សេះ ។ សម្រាប់តម្លៃវិញគឺតែ ៣០០០០ ដុល្លារនោះទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ newsautocars