CamNews

ព័ត៌មានអន្តរជាតិ 

ឪពុក​របស់​ Ellen DeGeneres បាន​លា​ចាក​លោក នៅ​អាយុ ៩២​ ឆ្នាំ

កាល​ពី​យប់​មិញ Ellen DeGeneres ពិធី​ករ​ក្នុង​កម្ម​វិធី​ The Ellen Show បាន​បង្ហើប​ថា ឪពុក​របស់​នាង​បាន​លា​ចាក​លោក​ហើយ ក្នុង​អាយុ​ ៩២​ឆ្នាំ។ ក្នុង​ពេល​វេលា​ដ៏​ក្តុក​ក្តួល  Ellen បាន​រំឮក​ពី​ ជីវិត​របស់ឪពុក​នាង ហើយ​នាង​បាន​និយាយ​ពាក្យ​«លា​ហើយ» ចុង​ក្រោយ​ទៅ​កាន់​ឪពុក​របស់​នាង។

 

«គាត់​មាន​ជីវិត​ដ៏​ល្អ និង​វែង​មួយ ហើយ​គាត់​បានប្រើ​​ជីវិត​របស់​គាត់ ទៅ​តាម​អ្វី​ដែល​គាត់​ចង់​បាន។» Ellen បាន​បន្ត​ទៀត​ថា៖ «ក្នុង​មួយ​ជីវិត​របស់​គាត់ គាត់​គឺ​ជា​អ្នក​វិទ្យាសាស្រ្តគ្រីស្ទាន គាត់​មិន​ដែល​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ និង​មិន​ដែល​ទៅ​ជួប​ដុកទ័រ​ឡើយ។ ខ្ញុំ​មិន​ដែល​បាន​ចាក់​វ៉ាក់​សាំង ពួក​យើង​មិន​ដែល​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ​រហូត​ដល់​ធំ​ដឹង​ក្តី។ គាត់​មាន​មោទនភាព​ចំពោះ​ខ្ញុំ គាត់​ចូល​ចិត្ត​កម្ម​វិធី​ខ្ញុំ ហើយ​គាត់​គឺ​ជា​មនុស្ស​ដ៏​ចិត្ត​ល្អ​ម្នាក់ និងមនុស្ស​មា្នក់​ដែល​គួរ​ឲ្យ​រាប់​អាន​ ហើយគាត់​មិន​ដែល​ចេះ​វាយ​តម្លៃ​មនុស្ស ឬអ្វី​ផ្តេសផ្តាស​ឡើយ​»។

Ellen បាន​រំឮកពី​ការ​សម្រាក​លំហែកាយ​តាំង​ពីកុមារភាព ជាមួយ​ឪពុក​របស់​នាង ដែល​ពួក​គេ​ទាំង​ពី​របាន​ទៅ​ Warner Bros (កន្លែង​ដែល​ Ellen ធ្វើ​ការ​សព្វ​ថ្ងៃ)។


«ខ្ញុំ​បាន​គ្រប់​គ្រង​កម្មវិធី​ផ្ទាល់ខ្លួន ហើយ​មាន​ឈ្មោះ​របស់​ខ្ញុំ​នៅ​លើ​វា ហើយ​គាត់​ពិត​ជា​មាន​មោទនភាព​ចំពោះ​ខ្ញុំ​ណាស់។ មុន​ពេល​ដែល​គាត់​លាចាក​លោក ខ្ញុំ​បាន​និយាយ​ជា​មួយ​គាត់ ហើយ​និយាយ​ពាក្យ​លាគ្នា ជា​លើក​ចុង​ក្រោយ។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ចាក​ចេញ​ពី​អាគារ​នោះ ខ្ញុំ​បាន​បែរ​ក្រោយ ហើយ​មាន​ឥន្ធនូមួយ​នៅ​លើ​ Warner Bros studio។ ខ្ញុំ​បាន​ឃើញ​វា ​នៅ​ពេល​ដែល​ខ្ញុំ​បាន​និយាយ​ជា​មួយ​ឪពុក​ខ្ញុំ​ហើយ បន្ទាប់​មក​ ​គាត់​បាន​ស្លាប់​ក្នុង​ពេល ១០ នាទី​ក្រោយ។​ ពិត​ជា​អស្ចារ្យ» ៕


ប្រភព៖ cosmopolitan


Tags: International news