CamNews

រថយន្ត 

រថយន្ត Toyota RAV4 EV ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទ រថយន្តអគ្គិសនី ដ៏ទំនើប

រថយន្ត Toyota RAV4 EV ម៉ូដែលថ្មី ឆ្នាំ២០១៣  ជាប្រភេទរថយន្តទំនើប  ដែលមានរាងប្លែកពី
មុន ធន់មាំ ស្រស់ស្អាត និង កំពុងតែពេញនិយមយ៉ាងខ្លាំងលើពិភពលោក។

រថយន្ត Toyota RAV4 EV ឆ្នាំ២០១៣  ត្រូវតុបតែង និង  រចនាម៉ូដឡើង យ៉ាងប្រណិត  ទាំងរូប
រាងខាងក្នុង និងខាងក្រៅ បានផ្លាស់ប្តូររូបរាងថ្មី ដែលបានបំពាក់ជាមួយនឹងបច្ចេកវិជ្ជាថ្មីទំនើប
ដើរដោយប្រព័ន្ធអគ្គិសនី មានទ្វារ ៤ និងមានកន្លែងអង្គុយទូលាយ ប្រកបដោយផាសុខភាព។

ពិសេស រថយន្ត Toyota RAV4 EV មានបំពាក់ជាមួយនឹង ប្រព័ន្ធការពារសុវត្ថិភាព កម្រិតខ្ពស់
ពោងការពារសុវត្ថិភាព ប្រព័ន្ធ ABS,  Bluetooth   wireless  មានឆ្នាំងសាកទូរស័ព្ទ នៅខាងក្នុង
មានតំលៃប្រហាក់ប្រហែល ៤៩,៨០០ដុល្លារ ($49,800)។ល៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ edmunds


Tags: Vihecle Car 2013 Toyota RAV4 EV