ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ពីចក្រភពអង់គ្លេស រាយការណ៍ អោយដឹងថា បណ្តាយន្ត ហោះចម្បាំង របស់ប្រទេស អ៊ឺរ៉ង់ ត្រូវបានដាក់ពង្រាយ នៅក្នុង ប្រទេស អ៊ីរ៉ាក់ ដើម្បីជួយដល់ការ វាយលុករបស់ខ្លួន ប្រឆាំង ទៅនឹង ក្រុមឧទ្ទាម ជ្រុល និយម ISIS នេះបើយោងតាមការដកស្រង់ សម្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អឺរ៉ូញូវ ។
ដោយឡែក សេចក្តីរាយការណ៍ដដែល បន្តអោយដឹងថា ប្រទេសរុស្ស៊ី ក៏បានផ្គត់ផ្គង់ សព្វាវុធមួយ ចំនួនទៅអោយក្រុងបាដាដ រួមមានដូចជាយន្តហោះ ចម្បាំងដូចគ្នាដែរ ។ យ៉ាងណាមិញ បើតាម ការអោយដឹង កាលពីពេលកន្លងទៅនេះ សហរដ្ឋអាមេរិក ពោល រដ្ឋាភិបាល លោកអូបាម៉ា បាន បញ្ជូន យន្តហោះគ្មានមនុស្សបើក និង ឧទ្ធម្ភាគចក្រមួយចំនួនផ្សេងទៀត ទៅកាន់ប្រទេស អ៊ឺរ៉ាក់ ដើម្បីផ្តល់ជាជំនួយ ទន្ទឹមនឹងគ្នា ជាមួយនឹងការវិវត្តន៍ទៅចុងក្រោយ របស់ប្រទេស អ៊ឺរ៉ង់ខណៈអាចនឹងមានបញ្ហាប្រឈម ។
គួររំឭកថា រដ្ឋាភិបាល ក្រុង វ៉ាស៊ិនតោន បានបញ្ជូនក្រុមប្រឹក្សា យោធាពិសេស ក៏ដូចជា កម្លាំងទ័ព ពិសេសមានគ្នាដល់ទៅ ៣០០ នាក់ មកកាន់ ប្រទេស អ៊ឺរ៉ាក់ ដើម្បីជួយដល់កិច្ចការគាំពារការគំរាម គំហែង និងប្រយុទ្ធប្រឆាំង ទៅបណ្តាក្រុមឧទ្ទាម ដែលកំពុងតេែវាយលុកយ៉ាងហែកហួរ នៅក្នុង ប្រ ទេស ។ ដោយនៅក្នុងនោះ កាលពីថ្ងៃច័ន្ទ សប្តាហ៍កន្លងទៅនេះ មានការអះអាងអោយដឹងថាសហ រដ្ឋអាមេរិក នឹងបញ្ជូនកម្លាំងទ័ព ៣០០ នាក់ទៀត ដើម្បីធ្វើការគាំពារ ដល់សម្បទាទូតរបស់ខ្លួននៅ ក្នុងទីក្រុងបាដាដ ក៏ដូចជា អាកាសយានដ្ឋាន នៅក្នុងក្រុង បាដាដ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ