ព័ត៌មានអន្តរជាតិ ៖ មិនដល់ ២៤ ម៉ោងស្រួលបួលផងនោះ ក្រោយពីមាន ករណីផ្ទុះគ្រាប់បែកជា ស៊េរី ដល់ទៅ ១៧ គ្រាប់នៅទីក្រុង Liuzhou តំបន់ស្វ័យយ័ត Guangxi ភាគខាងជើង ប្រទេសចិន ជាប់ព្រំប្រទល់ដែន ប្រទេសវៀតណាម ឈានទៅដល់សម្លាប់មនុស្ស តិចបំផុត ៧ នាក់ និង ៥០ នាក់ផ្សេងទៀតរបួស កាលពីអំឡុងថ្ងៃពុធ ម្សិលមិញនេះស្រាប់តែបច្ចុប្បន្នភាពថ្ងៃព្រហស្បត្តិ៍នេះ ស្រាប់តែមានករណីផ្ទុះលាន់សន្ធឹកមួយផ្សេងទៀត កំទេចសំណង់អាគារកំពស់ ៦ ជាន់ ។
សារព័ត៌មានរដ្ឋចិន ស៊ិនហួរ ចុះផ្សាយអោយដឹងថា ករណីផ្ទុះគ្រាប់បែក ករណីថ្មី នៅថ្ងៃព្រហស្ប ត្តិ៍នេះបានកើតឡើង ដោយវាយប្រហាារ ទៅលើគោលដៅ សំណង់អាគាររស់នៅ របស់ពលរដ្ឋស៊ី វិល។ ពុំទាន់ជាក់ច្បាស់នៅឡើយទេ ថាតើ មានករណី ស្លាប់មនុស្ស ឬក៏យ៉ាងណា ។
មន្រ្តីប៉ូលីសក្នុងស្រុក ត្រូវបានគេរំពឹងទុកថា នឹងធ្វើសន្និសិទកាសែត នា ពេល បន្ទាប់ អំឡុងថ្ងៃ ព្រហស្បត្តិ៍នេះ ជាការស្រាយបំភ្លឺ ពីបរិបទនៃការវាយប្រហារចុងក្រោយ ព្រឹកថ្ងៃព្រហស្បត្តិ៍ ក៏ដូច ជា ការវាយប្រហារ អំឡុងថ្ងៃពុធ ម្សិលមិញនេះ ដែលបានបំផ្ទុះគ្រាប់បែក ជា ស៊េរី ដល់ទៅ ១៧ លើក ។
ការបំផ្ទុះគ្រាប់បែក ទាំងនេះ មានគោលបំណងវាយប្រហារទៅលើ មន្ទីរពេទ្យ ផ្សារត្រី ផ្សារទំនើប ចំណតឡាន ក្រុង ក៏ដូចជា សំណង់អាគាររដ្ឋាភិបាលមួយចំនួនទៀតជាដើម ។ សារព័ត៌មានចិន អោយដឹងថា ហោចណាស់ មនុស្ស ៧នាក់ស្លាប់ ខណៈ ៥១ នាក់ទៀតរបួស ក្នុងនោះ ២ នាក់នៅ បន្តបាត់ខ្លួននៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ