CamNews

ព័ត៌មានអន្តរជាតិ 

ប្រហារ ជីវិត បុរស ២ នាក់ ក្រោយរំលោភ សិស្សសាលា មិនទាន់គ្រប់អាយុ សរុប ២៧ នាក់

ព័ត៌មានអន្តរជាតិ ៖​ បុរស ២ នាក់ ដែលរងនូវការចោទប្រកាន់ ប្រព្រឹត្តិបទល្មើល រំលោភសិស្សសា លាមិនទាន់គ្រប់អាយុនោះ ត្រូវតុលាការកំពូលប្រទេសចិន សម្រេចផ្តន្ទាទោស ប្រហារជីវិតហើយ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពីតុលាការកំពូលចិន ឬ China's Supreme People's Court (SPC) ។

                                            បញ្ជាក់ ៖ រូបភាព ឯកសារ ស្តីពី ការផ្តន្ទាទោសប្រហារជីវិត

និតិវិធីដ៏ល្អ ឆ្លើយតបទៅនឹងការការពារ ការរំលោភបំពានអនិតិជនរដ្ឋាភិបាលចិនបានសម្រេចការ ផ្តន្ទាទោសធ្ងន់ធ្ងរ ទៅដល់ជនល្មើស ក៏ដូចជា សារមួយ ព្រមានដល់ បណ្តា សិស្សានុសិស្ស ក៏ដូច ជាអាណាព្យាបាល អោយបន្តការយកចិត្តទុកដាក់បន្ថែមទៀត ។ ជន ជាប់ ចោទ ទាំង ២ រូប ម្នាក់ មានឈ្មោះថា Wang Yong ចន្លោះឆ្នាំ ២០១០ និង ឆ្នាំ២០១២លោកបានរំលោភសិស្សស្រីមិនទាន់ គ្រប់អាយុបាន ១៦​នាក់ បន្ទាប់ពីល្បួងតាម ការជជែក លេងនៅលើបណ្តាញសង្គមអនឡាញមួយ ចំនួន​។ ទន្ទឹមនឹងការកើតមានឡើងនូវ សកម្មភាព ដ៏គគ្លើនមួយនេះ នៅក្នុងខេត្ត Anhui ក៏ជាចល ករមួយដែលនាំអោយមានផលប៉ះពាល់ជនរងគ្រោះ ជាអនិតិជន ទាំងផ្លូវកាយ  និងផ្លូវចិត្ត ។ ក្នុង ចំណោម ជនរងគ្រោះ ដែលជាក្មេងស្រី សិស្សសាលា មិនទាន់គ្រប់អាយុ ទាំង  ១៦ នាក់ ក្នុងនោះ ៨នាក់មានវ័យតិចជាង ១៤ ឆ្នាំ ។

                                            បញ្ជាក់ ៖ រូបភាព ឯកសារ

ដោយឡែក ជនជាប់ចោទម្នាក់ផ្សេងទៀត ដែលមានឈ្មោះថា Hu Cunbiao  លោក  តែងតែចេញ ធ្វើសកម្មភាព ចាប់រំលោភដល់បណ្តាសិស្សស្រីណាមួយ ដែលធ្វើដំណើរតែម្នាក់ឯង    តាមដងផ្លូវ សាធារណៈ តួយ៉ាង ចន្លោះឆ្នាំ ២០០៤ និង ២០១២ ជនជាប់ចោទរូបនេះ បានសម្រេចទៅលើ ការ ចាប់រំលោភសិស្សស្រី មិនទាន់គ្រប់អាយុ ១១ នាក់ ក្នុង ៧ នាក់ មានវ័យ ក្រោម ១៤ ឆ្នាំ ។

តុលាការកំពូលប្រទេសចិន ទទូចអោយ បឋមសិក្សា ក៏ដូចជា អនុវិទ្យាល័យទាំងអស់  បង្កើនការ យកចិត្តទុកដាក់​ និងពង្រឹងការអប់រំ ស្តីពីសុវត្ថិភាព តាមប្រព័ន្ធអនឡាញជាដើមដើម្បីធានាអោយ បានថា ក្រុមមនុស្សប្រឈម យល់ដឹងពីការការពារខ្លួន របស់ពួកគេ ។ មិនត្រឹម តែ ប៉ុណ្ណោះ អាជ្ញា ធរពាក់ព័ន្ធ ក៏បានធ្វើការប្រកាសអំពាវនាវ អោយភាគីពាក់ព័ន្ធទាំងអស់ ចូលរួម  សហការ ការពារ នៅនឹងសកម្មភាពរំលោភបំពាន អនិតិជន ទាំងផ្លូវកាយ និងផ្លូវចិត្ត ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Tianjin Explode