ព័ត៌មានអន្តរជាតិ ៖ ជាការពិត កាលពីថ្ងៃទី ១១ កន្លងទៅ វេលាម៉ោងប្រមាណជាង ១០ និង
១៤ នាទីព្រឹក ទំព័រសារព័ត៌មានយើងខ្ញុំ បានចុះផ្សាយរួចមកហើយទាក់ទិនទៅនឹងបុរសជន
ជាតិចិនម្នាក់ បានអះអាងថាខ្លួន ពិតជាចាប់បាននូវមនុស្សចម្លែក"Alien" ដោយដាក់ចំណង
ជើងថា "បុរសជនជាតិចិន បង្ហាញសាកសព Alien នៅក្នុងទូរបង្កករបស់ខ្លួន" បន្ទាប់ពីបាន
ដកស្រង់ចេញពីគេហទំព័រសារព័ត៌មានបរទេស។
ដោយឡែក នាពេលនេះ បើយោងតាមសេចក្តីរាយការណ៍ចុងក្រោយ ទាក់ទិននឹងករណី
បុរសជនជាតិចិន ថាបានរកឃើញមនុស្សចម្លែកមួយនេះនោះ មកទល់នឹងពេលនេះ បុរស
ជនជាតិចិនរូបនេះ ដែលមានឈ្មោះថា លោក Li ត្រូវបានក្រុមមន្រ្តីប៉ូលីសចិន ធ្វើការចាប់
ឃាត់ខ្លួនជាផ្លូវការហើយ ពីបទ បង្កើតឡើងនូវរឿងប្រឌិត ភូតកុហកសាធារណជន។
គួរបញ្ជាក់ផងដែរថា ការចាប់ឃាត់ខ្លួនលោក Li អាចធ្វើទៅបាន បន្ទាប់ពីមានការតាមដាន
ស៊ើបអង្កេតពីក្រុមមន្រ្តីប៉ូលីសចិន និងបានរកឃើញថាតាមពិតទៅសាកសពមនុស្សចម្លែក
ដែលបានបង្កកទុកនៅក្នុងទូរទឹកកកនោះ មិនមែនជាការពិតនោះទេ តែវាគឺជាការប្រឌិត
ឡើង ដោយបង្កើតចេញពី កៅស៊ូដែលមានគុណភាពខ្ពស់តែប៉ុណ្ណោះ។
ដោយ ៖ រិទ្ធី
ប្រភព ៖ huffingtonpost